កីឡា

Liverpool, Dortmund និង Inter សុទ្ធតែតាមចង់បាន Haller

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករឆ្នើម Sebastian Haller ដែលកំពុងមានទំរង់លេងខ្លាំង ជាមួយនឹងក្លឹប Ajax នោះពេលនេះកំពុងទាកទាញ ចំណាប់អារម្មណ៍ពីសំណាក់ ក្លឹបធំៗនៅអឺរ៉ុប ជាច្រើនរួចមកហើយ ។

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ Ivory Coast រូបនេះបច្ចុប្បន្នកំពុងត្រូវបានគេដឹងថា ត្រូវបានចាប់ផ្តើមទទួលបានទំនាក់ទំនង ជាមួយនឹងក្លឹបមួយចំនួន ដូចជា Borussia Dortmund ក្លឹបInter Milanព្រមទាំងក្លឹបយក្ស អង់គ្លេស Liverpool ផងដែរ។

ក្លឹបអាល្លឺម៉ង់ Dortmund ទំនងជាអ្នកនាំមុខគេ សម្រាប់ការផ្ទេរកីឡាកររូបនេះ ខណៈដែលក្លឹបអ៊ីតាលី Inter Milan កំពុងរង ចាំប្រសិនបើ Laurato Martinez នឹងពិតជាចាកចេញខណៈ ដែល Liverpool កំពុងត្រៀមចិត្តត្រៀមកាយក្រោយពេល ដែលកំពូលខ្សែប្រយុទ្ធទាំងបី Salah, Firmini និង Mane មានអ្នកណាម្នាក់ នឹងចាកចេញពីក្លឹប ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top