កីឡា

Hazard និង Bale ជាគោលដៅ ដែលត្រូវ Real Madrid លក់ចេញរដូវក្តៅនេះ

ក្លឹបយក្ស Real Madrid នឹងចាប់ផ្តើមធ្វើការងារ កាត់ចោលកីឡាករមួយចំនួន ហើយនៅរដូវក្តៅខាងមុខ ដើម្បីកសាងក្រុមមួយ ដែលមានសមត្ថភាព សាកសម ជាមួយនឹងកីឡាករ គោលដៅរបស់ក្លឹបទាំងKylian Mbappe និង កីឡាករសំខាន់ៗមួយចំនួនទៀត ។

ប៉ុន្តែមុនពេលដែលកីឡាករ សំខាន់ៗនឹងធ្វើដំណើរ មកដល់ទឹកដី Bernabeu នោះក្លឹបនេះកំពុងដាក់ផែនការ ដើម្បីអាចជម្រុះចោល កីឡាករមួយចំនួនចោលជាមុនសិន ដើម្បីអាចប្រមូលយកបានលុយមួយ ចំនួនមកចំណាយនៅរដូវក្តៅនេះ ។

កីឡាករសំខាន់ៗ ដែលនឹងត្រៀមត្រូវបានក្លឹបលក់ចេញនោះមានដូចជា Bale, Isco , Marcelo និង Hazard ជាដើមផង ពីព្រោះថាក្លឹបនឹងអាចប្រមូលបានលុយមកវិញ យ៉ាងហោចណាស់៦០លានអឺរ៉ូ ខណៈដែលប្រាក់កម្រៃរបស់ Mbappe នឹងអាចមានទៅដល់ ៥០លានអឺរ៉ូក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top