Premier League បានបញ្ចេញបញ្ជីឈ្មោះ កីឡាករទាំង៨រូប ដែលអាចឈ្នះពាន គ្រាប់បាល់ឆ្នើម ប្រចាំខែមីនា នៅក្នុងថ្ងៃនេះ។

បេក្ខជនដែលជាប់ក្នុងបញ្ជីនេះ ជាកីឡាករដែលរកបាន គ្រាប់បាល់ល្អជាងគេ នៅក្នុងខែមីនានេះ។
ខាងក្រោមនេះឈ្មោះកីឡាករ៨រូបនេះ៖
- ខ្សែការពារ Reece James មកពីក្លឹប Chelsea
- ខ្សែប្រយុទ្ធ Cucho Hernandez មកពីក្លឹប Watford
- ខ្សែប្រយុទ្ធ Gabriel Martinelli មកពីក្លឹប Arsenal
- ខ្សែបម្រើ Bruno Guimaraes មកពីក្លឹប Newcastle United
- ខ្សែបម្រើ Ruben Neves មកពីក្លឹប Wolves
- ខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Manchester United
- ខ្សែបម្រើ Kai Havertz មកពីក្លឹប Chelsea
- ខ្សែការពារ Timothy Castagne មកពីក្លឹប Leicester City

ចំពោះលទ្ធផលនៃកីឡាកររូបណាមួយ ដែលឈ្នះពានខាងលើនឹងចេញ នៅសប្ដាហ៍ក្រោយ ដោយរង់ចាំការបោះឆ្នោតពីអ្នកគាំទ្រ និងអ្នកជំនាញនៅ PL ៕ Source: Sabay
