អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់រួមគ្នានៃក្រុមបាល់បោះ Boston Celtics និង Atalanta ព្រមទំាងក្លិបបាល់ទាត់អ៊ីតាលី បានលេចចេញជាភាគីមួយ ក្នុងចំណោមភាគី ដែលបានដាក់សំណើ ទិញក្លិបបាល់ទាត់យក្សអង់គ្លេស Chelsea FC ។
សារព័ត៌មាន Sky News បានដឹងថា លោក Stephen Pagliuca នាយកប្រតិបត្តិភាគហ៊ុនឯកជន ដ៏លេចធ្លោម្នាក់ទៀត ដែលជាសហប្រធាន Bain Capital បានដាក់សំណើដេញថ្លៃ សម្រាប់ក្លិប Premier League នៅមុនថ្ងៃកំណត់ កាលពីចុងសប្តាហ៍មុន។ វាមិនច្បាស់ទេ កាលពីថ្ងៃព្រហស្បតិ៍ថា តើលោក Pagliuca បានដេញថ្លៃតែម្នាក់ឯង សម្រាប់ Chelsea ឬនៅក្នុងការភ្ជាប់ជាមួយដៃគូ។
ប្រសិនបើលោក Pagliuca មិនបញ្ចូលទៅក្នុងបញ្ជីសម្រាំង នៃអ្នកដេញថ្លៃរំពឹងថា នឹងត្រូវបានជ្រើសរើស នាពេលឆាប់ៗ ដោយ Raine Group ជាធនាគារពាណិជ្ជគ្រប់គ្រងការលក់នោះ លោកអាចស្វែងរក ការសហការគ្នា ជាមួយក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន នៅសេសសល់។ វិស័យនៃអ្នកដេញថ្លៃ បានបើកបង្ហាញជាសាធារណៈ និងសហវិនិយោគិន បានបន្តពង្រីកចាប់តាំង ពីថ្ងៃកំណត់ កាលពីថ្ងៃសុក្រមុន ដោយបានផ្លាស់ប្តូរ ការដេញថ្លៃរបស់ Chelsea ទៅជាការលក់ដ៏មានសក្តានុពលបំផុត នៃសិទ្ធិផ្តាច់មុខកីឡា ក្នុងប្រវត្តិសាស្ត្រ។
Sky News ក៏អាចបង្ហាញ ថា Empowerment IP ជាក្រុមហ៊ុនរកប្រាក់ពីសិទ្ធិ ដែលដឹកនាំដោយអ្នកហិរញ្ញវត្ថុកីឡា Stephen Duval បានដាក់សំណើរកែប្រែ ចំនួន ៣.១ពាន់លានផោន ទៅ Raine ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្នុងចំណោមទឹកប្រាក់នោះ១ ពាន់លានផោន ត្រូវបានគេនិយាយថា ត្រូវបានផ្តល់ជូន ដើម្បីទទួលបានដើមទុនភាគហ៊ុន របស់ Chelsea ជាមួយនឹង ២.១ពាន់លានផោន សម្រាប់ការវិនិយោគ នៅក្នុងកីឡដ្ឋាន Stamford Bridge របស់ក្លិប កីឡាករ និងបណ្ឌិត្យសភា៕ ដោយ៖លី ភីលីព