កីឡា

សំឡេងកញ្ចែចុង ក្រោយសម្រាប់ អ្នកដេញថ្លៃ Chelsea ខណៈធនាគារិក ចាប់ផ្តើមការ ផ្តល់ជូនជាច្រើន

អងគ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកដេញថ្លៃមួយចំនួន សម្រាប់ក្រុមតោខៀវ ត្រូវបានជូនដំណឹងថា ពួកគេនឹងមិនចូលទៅក្នុងបញ្ជី សម្រាំងចុងក្រោយ ដើម្បីកាន់កាប់ពីលោក Roman Abramovich នៅ Stamford Bridge ។

អ្នកដេញថ្លៃជាច្រើន សម្រាប់ក្លិបបាល់ទាត់ Chelsea រួមទាំងអតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅចក្រភពអង់គ្លេស ត្រូវបានដកចេញ ពីការដេញថ្លៃ ចំនួន ៣ ពាន់លានផោន នៃអ្នកឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន ខណៈការប្រមាញ់ កាន់តែខ្លាំងឡើង ដើម្បីស្វែងរកអ្នកស្នង តំណែងរបស់ Roman Abramovich ធ្វើជាម្ចាស់ ។

ស្គាយញ៉ូវបានដឹងថា អ្នកដេញថ្លៃមួយចំនួនរួមទាំង Woody Johnson ម្ចាស់ក្រុមបាល់ទាត់ New York Jets American ត្រូវបានគេជូនដំណឹងថា ការដេញថ្លៃរបស់ពួកគេសម្រាប់ ក្លិបនៅទីក្រុងឡុងដ៍មិនបានជោគជ័យ ។ ប្រភពជិតស្និទ្ធនឹងអ្នកដេញថ្លៃ ជាច្រើនបានបញ្ជាក់ថា ពួកគេត្រូវបានប្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមហ៊ុន Raine Group ជាធនាគារគ្រប់គ្រង ដំណើរការនេះថា ពួកគេមិនត្រូវបានដាក់ ក្នុងបញ្ជីសម្រាំងឡើយ ។

កាសែត The Guardian បានរាយការណ៍ថា អ្នកដេញថ្លៃម្នាក់ ដែលមិនជោគជ័យគឺ Saudi Media Group ដោយអ្នកផ្សេងទៀតយល់ថា រួមមាន Muhsin Barak អ្នកជំនួញជនជាតិទួរគី ដែលធ្លាប់ទទូចថា លោកមានឱកាស ៩0ភាគរយក្នុងការទិញ Chelsea ៕ដោយ៖លី ភីលីព

Most Popular

To Top