ភ្នំពេញ៖នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រុមបាល់ទាត់នារី ស្រុកអង្គស្នូល បានឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២១-២០២១ បន្ទាប់ពីក្រុមនេះ បានយកលើគូប្រកួត នៅទីលានរបស់ខេត្ត ដោយការប្រកួតចម្រាញ់ រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការប្រកួត ទូទំាំងប្រទេស ដោយការប្រកួតនេះ រៀបចំការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្រុមបាល់ទាត់នារីស្រុកអង្គស្នូល បានយកឈ្នះលើកក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង ក្នុងបច្ចេកទេសលទ្ធផល ១ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកក្រុមបាល់ទាត់នារី ស្រុកស្អាងបានយកឈ្នះ លើកក្រុមបាល់ទាត់នារីអនុវិទ្យាល័យ គោករមៀត “ស្រុកកណ្តាលស្ទឹង” ក្នុងបច្ចេកទេសលទ្ធផល ១ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមបាល់ទាត់នារីស្រុកអង្គស្នូល ប៉ះក្រុមបាល់ទាត់នារីស្រុកស្អាងនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯក ចំពោះក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹង ប៉ះក្រុមបាល់ទាត់នារី អនុវិទ្យាល័យគោករមៀត “ស្រុកកណ្តាលស្ទឹង” ដណ្តើមចំណាត់ថ្នាក់លេខ៣។

ការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ថ្ងៃនេះការប្រកួតចាប់ផ្តើមហើយក្នុងនោះកីឡាបាល់ទះ បាល់ទាត់ និងបាល់បោះ ចំណែកកីឡាអត្តពលកម្ម និងប៉េតង់ចាប់ផ្តើមស្អែក នេះជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេសនាពេលខាងមុខនេះនៅភ្នំពេញ ។
ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។
ក្រុមកីឡាចំនួន១១ស្រុករួមមាន ៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕ ដោយ៖លី ភីលីព
