ក្រុមជម្រើសជាតិអ៊ីតាលី បានបាត់បង់បេក្ខភាព ទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក នៅក្នុងប្រទេសកាតាជាផ្លូវការ ក្រោយបរាជ័យទាំងគួរឲ្យភ្ញាក់ផ្អើល ទៅលើក្រុមជម្រើសជាតិ Macednonia ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃសុក្រយប់មិញនេះ។
នៅក្រោយការប្រកួតនេះ ម្តាយរបស់គ្រូបង្វឹកជម្រើសជាតិ លោក Roberto Mancini បានធ្វើការលើកឡើង ដោយសង្កត់ធ្ងន់ថាក្រុមជម្រើសជាតិអ៊ីតាលី និងបរាជ័យរបស់គេ ក៏ដោយសារតែក្រុម មិនបានជ្រើសយកកីឡាករ Mario Balotelli នៅឱកាសចុងក្រោយនៃការប្រកួតនេះ។
មិនដល់មួយឆ្នាំផងក្រោយគ្រងតំណែង ជាម្ចាស់ពានរង្វាន់អឺរ៉ូឆ្នាំ២០២០ ប៉ុន្តែម្ចាស់ជើងឯកមួយនេះ បែរជាបានបន្តទទួលកំណត់ត្រាដ៏អាក្រក់គឺមិនអាចបង្ហាញវត្តមាន លេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាប់គ្នា រយៈពេល២ដងរួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី