កីឡា

Real Madrid អះអាងថា  Hazard នឹងធ្វើការវះកាត់ របួសជើងខាងស្តាំ

កីឡាករប៊ែលហ្ស៊ិក Eden Hazard របស់ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានក្លឹបប្រកាសជាផ្លូវការ ហើយថានឹងទទួលយកការវះកាត់របួស ដែលស្ថិតនៅជើងខាងស្តាំក្រោយ ពេលដែលបានអវត្តមានប្រកួតអស់ រយៈពេលជាងមួយខែមកហើយ។

សេចក្តីប្រកាសជាផ្លូវការដែលបានធ្វើឡើង ដោយក្លឹបកាលពីថ្ងៃសុក្រម្សិលមិញ បានបញ្ជាក់ទៀតថាកីឡាកររូបនេះ មិនអាចបង្ហាញវត្តមានចាប់តាំងតែពីការផ្លាស់ប្តូរ ចូលប្រកួតបានត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងការប្រកួតកាលពីថ្ងៃទី១៩ ខែកុម្ភៈប៉ះនឹងក្រុម Alaves។

ប្រភពដដែលបានបញ្ជាក់ទៀតដែរថា កីឡាករវ័យ៣១ឆ្នាំរូបនេះ នឹងមិនអាចត្រឡប់ទៅរកការ ប្រកួតវិញបានភ្លាមឡើយ ហើយបន្តបែបនេះថា ការវះកាត់នឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top