កីឡា

ម្តាយគ្រូជម្រើសជាតិអ៊ីតាលី លោកស្រី Marianna និយាយថា ក្រុមគួរដាក់ឲ្យ Balotelli ប្រកួត

ក្រុមជម្រើសជាតិអ៊ីតាលី បានបាត់បង់បេក្ខភាព ទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក នៅក្នុងប្រទេសកាតាជាផ្លូវការ ក្រោយបរាជ័យទាំងគួរឲ្យភ្ញាក់ផ្អើល ទៅលើក្រុមជម្រើសជាតិ Macednonia ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃសុក្រយប់មិញនេះ។

នៅក្រោយការប្រកួតនេះ ម្តាយរបស់គ្រូបង្វឹកជម្រើសជាតិ លោក Roberto Mancini បានធ្វើការលើកឡើង ដោយសង្កត់ធ្ងន់ថាក្រុមជម្រើសជាតិអ៊ីតាលី និងបរាជ័យរបស់គេ ក៏ដោយសារតែក្រុម មិនបានជ្រើសយកកីឡាករ Mario Balotelli នៅឱកាសចុងក្រោយនៃការប្រកួតនេះ។

មិនដល់មួយឆ្នាំផងក្រោយគ្រងតំណែង ជាម្ចាស់ពានរង្វាន់អឺរ៉ូឆ្នាំ២០២០ ប៉ុន្តែម្ចាស់ជើងឯកមួយនេះ បែរជាបានបន្តទទួលកំណត់ត្រាដ៏អាក្រក់គឺមិនអាចបង្ហាញវត្តមាន លេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាប់គ្នា រយៈពេល២ដងរួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top