ប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Joan Laporta នៅសប្តាហ៍នេះ បានធ្វើការលើកឡើងថា ក្លឹបរបស់លោកនឹងមិនបង្ខំហិរញ្ញវត្ថុនិងប្រថុយប្រថាន ដើម្បីចំណាយលុយដ៏ច្រើន ក្នុងការនាំយកកីឡាករ Kylian Mbappe និង Erling Haaland ឡើយ។

ក្លឹបកន្លងមកនិងប្រធានក្លឹបរូបនេះ ត្រូវបានគេដឹងតែងតែបានទំនាក់ទំនង ជាមួយនឹងកីឡាករខ្សែប្រយុទ្ធវ័យក្មេង ទាំងពីររូបនេះទោះបីដឹងថាហើយតម្លៃខ្លួនរបស់ពួកគេ មិនតិចនោះឡើយ ហើយក៏ត្រូវជួបដៃគូប្រជែងជាច្រើនក្តី។
ឆ្លើយតបទៅកាន់ក្រុមអ្នកកាសែត ប្រសិនបើក្លឹបនឹងដាក់សំណើរ ដើម្បីទិញ Mbappe ឬ Haaland ឬយ៉ាងណានោះលោក Laportaបានបញ្ជាក់ទៀតថា៖ នៅទីនេះគ្រប់គ្នា មានសិទ្ធក្នុងការបង្កើតជាសារ និងដំណឹងនិងការអះអាងនានា ដែលនេះជាផ្នែកមួយនៃបាល់ទាត់ប៉ុណ្ណោះ។ ប្រាកដណាស់ក្លឹបធំៗ តែងតែចាប់អារម្មណ៍ជាមួយនឹងកីឡាករឆ្នើម កម្រិតអន្តរជាតិ ក៏ជារឿងធម្មតាដែរ៕ ប្រែសម្រួល៖ស៊ុនលី
