កីឡា

ព្រឹត្តិការណ៍ The 9th South East Asian Karate Championship ថ្ងៃទី២កម្ពុជា រកបានមេដាយមាស មួយគ្រឿង

ភ្នំពេញ ៖ ព្រឹត្តិការណ៍ The 9th South East Asian Karate Championship នៅថ្ងៃទី២៦មីនានេះ កម្ពុជារកបានមេដាយមាសមួយគ្រឿង ហើយលើវិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម៨៤គីឡូក្រាម ។ កីឡាករកម្ពុជា ស្រួង វីរៈ បានប្រកួតឈ្នះកីឡាករ មកពីប្រទេសម៉ាឡេស៊ីS Gnanasekran នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដែលនេះជាមេដាយមាសទីមួយ ដែលកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍នេះ ។

ចំពោះលទ្ធផលការប្រកួតថ្ងៃទី២ នេះ រួមមាន ៖ វិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ក្រោម៦០គីឡូក្រាម មេដាយមាស បានទៅកីឡាករម៉ាឡេស៊ី Kueggen Vijaya Kumarចំណាត់ថ្នាក់លេខ២ កីឡាករកម្ពុជាលី គុយហាវ Ly Kouy Havចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឡាវ Lasasimma Phonepaseut និងកីឡាករថៃ Phiandee Chaiwat ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៥៥គីឡូក្រាម ៖ ចំណាត់ថ្នាក់លេខ១ (មេដាយមាស) កីឡាការិនីវៀតណាម Hoang Thi My Tam
ចំណាត់ថ្នាក់លេខ២ កីឡាការិនីឥណ្ឌូនេស៊ី Agung Sanistyarani Cok Istri ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីហ្វីលីពីន Cuadra Rita Alexis និងកីឡាការិនីថៃ Namkhao Penpisut ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៦៧គីឡូក្រាម ៖ មេដាយមាសបានទៅកីឡាករម៉ាឡេស៊ី Sankar Sureeya Sankarចំណាត់ថ្នាក់លេខ២ កីឡាករវៀតណាម Dang Hong Son ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Hutapea Tebing និងកីឡាករថៃ Worakan ។

វិញ្ញាសាប្រយុទ្ធនារី ទម្ងន់ក្រោម៦១គីឡូក្រាម ៖ ចំណាត់ថ្នាក់លេខ១កីឡាការិនី វៀតណាម Nguyen Thi Ngoan ចំណាត់ថ្នាក់លេខ២ កីឡាការិនីម៉ាឡេស៊ី Murugeesan Mathivani ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីថៃ Thamol Chananchida និងកីឡាការិនីកម្ពុជា Vann Chakriya ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ក្រោម៧៥គីឡូក្រាម ៖ ចំណាត់ថ្នាក់លេខ១កីឡាករ ឥណ្ឌូនេស៊ី Ignatius Joshuaចំណាត់ថ្នាក់លេខ២ កីឡាករថៃ Kanabkaew Teerapat ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករហ្វីលីពីន Agustin Christopher និងកីឡាករម៉ាឡេស៊ី Afifuddin Muhammad Arif ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៦៨គីឡូក្រាម ៖ចំណាត់ថ្នាក់លេខ១កីឡាការិនី វៀតណាម Ho Thi Thu Hienចំណាត់ថ្នាក់លេខ២ កីឡាការិនីឥណ្ឌូនេស៊ី Zefanya Ceyco Georgia ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីម៉ាឡេស៊ី Azlan Amirah Syahirah និងកីឡាការិនីកម្ពុជា ភួង សុផល ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៨៤គីឡូក្រាម ៖ចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជា ស្រួង វីរៈ ចំណាត់ថ្នាក់លេខ២ កីឡាករម៉ាឡេស៊ី S Gnanasekaran Kathish ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Fernando Claudio និងកីឡាករថៃ Pongsai Teerawat ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម៦៨គីឡូក្រាម ៖ ចំណាត់ថ្នាក់លេខ១កីឡាការិនីឥណ្ឌូនេស៊ី Rakawuni Banurea Dessyntaចំណាត់ថ្នាក់លេខ២ កីឡាការិនីវៀតណាម Bui Thi Thao ចំណាត់ថ្នាក់លេខ៣ កីឡាការិនីកម្ពុជា Soudanihen Vann ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៨៤គីឡូក្រាម ៖ ចំណាត់ថ្នាក់លេខ១កីឡាករវៀតណាម Tran Le Tan Datចំណាត់ថ្នាក់លេខ២ កីឡាករម៉ាឡេស៊ី Arulveeran Denishory ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Firmansyah Sandi និងកីឡាករឡាវ Xayasan Vatthana ។

សូមបញ្ជាក់ជាថ្មីថា ព្រឹត្តិការណ៍ប្រកួត The 9th South East Asian Karate Championship 2022 ដែលជាការប្រកួតលើកដំបូងនៅកម្ពុជា នឹងដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ៕

Most Popular

To Top