កីឡា

ការប្រកួតការាតេ ជើងឯកអាស៊ីអាគ្នេយ៍ បញ្ចប់ដោយកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤

ភ្នំពេញ៖ ការប្រកួតការាតេជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានបញចប់ ហើយនៅថ្ងៃទី ២៧មីនា ។


សូមបញ្ជាក់ថាការប្រកួតនេះមានរយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៥មីនា មកនិងមានប្រទេសចំនួន៩ មកពីតំបន់អាស៊ីអាគ្នេយ៍ចូលរួម ។


ព្រឹត្តិការណ៍នេះប្រទេសវៀតណាម ឈរនៅចំណាត់ថ្នាក់លេខ១ដោយដណ្ដើម បានមេដាយមាសចំនួន៥គ្រឿង ប្រាក់ចំនួន៥គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។ប្រទេសឥណ្ឌូនេស៊ី ឈរនៅចំណាត់ថ្នាក់លេខ២ ដោយប្រជែងបានមេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរិទ្ធចំនួន៦គ្រឿង ។


ប្រទេសម៉ាឡេស៊ីបានចំណាត់ថ្នាក់លេខ៣ ដោយបានមេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ ចំនួន៣គ្រឿង និងសំរិទ្ធ៤គ្រឿង ។ កម្ពុជាបានចំណាត់ថ្នាក់លេខ៤ដោយបាន មេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធចំនួន៥គ្រឿង ។ ថៃបានចំនាត់ថ្នាក់លេខ៥ ដោយបានមេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ៦គ្រឿង ។ហ្វីលីពីនបានមេដាយប្រាក់១គ្រឿង សំ រិទ្ធ២ គ្រឿង និងប្រទេសឡាវបានមេដាយសំរិទ្ធ២គ្រឿង ។


លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការាតេកម្ពុជា និងជាអនុប្រធានទី៣ សហព័ន្ធការាតេអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថាការរៀបចំ របស់កម្ពុជាពិតជាធ្វើបានល្អ ។ លោកអគ្គលេ ខាធិការសហព័ន្ធការាតយេពិភពលោក បានចុះមកមើលព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការរៀប ចំរបស់កម្ពុជា ពិសេសការកាត់ក្ដីរបស់អាជ្ញាកណ្ដាល ចៅក្រមធ្វើបានល្អ និងមានយុត្តិធម៌មិនលម្អៀង ។


សូមបញ្ជាក់ថាគោលនយោបាយរបស់ សហព័ន្ធការាតេអាស៊ីអាគ្នេយ៍គឺបណ្ដុះបណ្ដាល ការាតេក្នុងតំបន់ឲ្យបានល្អនិងចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញទៅ មកក្រោមការជួយជ្រោមជ្រែង របស់សហព័ន្ធការាតេអាស៊ី និង ពិភពលោក ។


ពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការដណ្តើមមេដាយ ជូនជាតិក្នុងឋានៈជាម្ចាស់ផ្ទះជាលើកទី១ នេះត្រូវបានឯកឧត្តមសាមឺឌីស៊ីវឌ្ឍនាបង្ហាញក្តីរីករាយជាខ្លាំង ដែលអត្តពលិកកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ៥ គ្រឿង។


លោកបន្ដថាការប្រកួតនេះលោកមិននឹកស្មាន ថាកីឡាករកីឡាការិនីកម្ពុជាបានឈ្នះមេដាយផងទេ កម្ពុជាបានដាក់ក្តីសង្ឃឹមថាបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ប៉ុន្តែកម្ពុជាដណ្តើមបានរហូតដល់មេដាយមាស១គ្រឿង ប្រាក់១ និងសំរឹទ្ធជាច្រើនគ្រឿង។


ដោយឡែកលោក Arivalagan Ponniyah ដែលជានាយកបច្ចេកទេសក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏បានកោតសរសើរដល់កម្ពុជាថារៀបចំធ្វើម្ចាស់ផ្ទះបានល្អ ។


លោកបន្តថាក្រុមជម្រើសជាតិម៉ាឡេស៊ី ដណ្តើមបានចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៩ ប្រទេសរូបនេះអះអាងយ៉ាងដូច្នេះថាលោកពិតជាកោតសរសើរ ខ្លាំងណាស់ចំពោះសហព័ន្ធកីឡាការ៉ាតេកម្ពុជា ពីព្រោះថា វាជាការរៀបចំមួយដ៏ល្អ ទាំងសណ្ឋាគារទាំងការ បដិសណ្ឋារកិច្ច រួមទាំងអាហារទៀតផង។


លោក Arivalagan Ponniyah បន្ដថា នេះគឺជាការមកកម្ពុជាលើកទី១របស់លោក ហើយលោកពិតជាសប្បាយរីករាយ ខ្លាំងណាស់។លោកសង្ឃឹមថាលោក នឹងវិលមកកម្ពុជាម្តងទៀត នាពេលខាងមុខឆាប់ៗនេះ។


កម្ពុជាកំពុងត្រៀមរៀប ចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ហើយលោកគិតថាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ កីឡានេះបានល្អប្រសើរជាក់ជាមិន ខានទោះបីជាកម្ពុជាទើប តែរៀបចំការប្រកួតស៊ីហ្គេម ជាលើកដំបូង ក្តី។ ខ្ញុំមើលឃើញថា ការរៀបចំជាច្រើនរបស់កម្ពុជា កំពុងត្រូវបានធ្វើឡើងហើយ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលនឹងមាន ឱកាសវិលត្រឡប់កម្ពុជាម្តងទៀត សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ។

Most Popular

To Top