កីឡា

Man UTD ងាកទៅសាកល្បងចរចា Kane ម្តងទៀត នៅរដូវក្តៅនេះ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ Spurs ដែលមានឈ្មោះថា Harry Kane កំពុងក្លាយទៅជាជម្រើស អទិភាពសាជាថ្មីម្តងទៀត សម្រាប់បិសាចក្រហម Man UTD ហើយជឿជាក់ថា ក្លឹបយក្សអង់គ្លេសមួយនេះ នឹងត្រឡប់ចូលមកតុចរចាសាជាថ្មី ដើម្បី Kane។

ទោះបីបច្ចុប្បន្នក្លឹបនេះ មានវត្តមានរបស់កំពូល កីឡាករខ្សែប្រយុទ្ធជាច្រើន បូករួមទាំង CR7, Cavani, Rashford, Greenwood, Sancho ព្រមទាំង Fernandes ហើយក្តីប៉ុន្តែជាក់ស្តែង ក្រុមមិនសូវជាអាចរកគ្រាប់បាល់ បានច្រើនឡើយ ហើយកំពុងបន្តស្ថិតនៅក្រៅតារាង Top4 ទៀតផង។

ក្នុងពេលជាមួយគ្នានេះ ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធឈុតធំ របស់ Spurs និងក្រុមជម្រើសជាតិអង់គ្លេសផង Harry Kane មិនដែលបានលើកពានរង្វាន់ធំៗ ណាមួយឡើយ ក្នុងអាជីពហើយជឿជាក់ថា កីឡាករនឹងឈានទៅដល់ ការសម្រេចចិត្តសាជាថ្មី នៅរដូវក្តៅខាងមុខនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top