កីឡា

Roma ដាក់គោលដៅចង់ បានខ្សែការពារម្នាក់ របស់ Man UTD

យោងតាមការចេញផ្សាយ របស់ Gazzetta dello Sport នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី កំពុងចាប់អារម្មណ៍ ក្នុងការផ្ទេរកីឡាករខ្សែ ការពារប៉ទុយហ្គាល់ Diogo Dalot ពីក្លឹបបិសាចក្រហម Man UTD។

កីឡាករខ្សែការពារអន្តរជាតិរូបនេះ ត្រូវបានគេដឹងហើយថា នឹងអាចមិនអាចធានាតំណែង នៅឈុត១១នាក់ដំបូង របស់ក្លឹបបិសាចក្រហម Man UTD ឡើយនៅរដូវកាលនេះ ព្រមទាំងនាពេល រដូវកាលខាងមុខក្តី។

គិតចាប់តាំង តែពីពេលបានផ្ទេរមកពីក្លឹប AC Milan វិញក្រោយបញ្ចប់កុងត្រាខ្ចីជើងនោះ កីឡាកររូបនេះបានបង្ហាញខ្លួន ត្រឹមតែ១៦ប្រកួតប៉ុណ្ណោះ សម្រាប់ Man UTD ហើយពេលនេះជឿជាក់ថា នឹងអាចផ្ទេរត្រឡប់ទៅលេង ជាមួយនឹងក្លឹបនៅលីគអ៊ីតាលី Roma វិញជាមិនខាន នាពេលខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top