ស្រុកខ្សាច់កណ្តាល៖សាលាស្រុកខ្សាច់កណ្តាល រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលស្រុក បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងការប្រកួត និងចាប់ឆ្នោតតាមពូល នៃការប្រកួតបាល់ទាត់បុរស-នារីដណ្តើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ និងលោក ចាន់ តារា អភិបាលស្រុករង គណៈកម្មាការរៀបចំការប្រកួត ប្រធានក្រុម និងតំណាងក្រុមទាំង២០ មកពីឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។
លោក លោក ប៊ុន ផេង បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់បុរស-នារីដណ្តើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើមរបស់លោក លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលផ្ទាល់ក្នុងការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុតពីគ្រឿងអបាយប្រមុខផ្សេងៗដែលនាំឲ្យប៉ះពាល់កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល។
ការប្រកួតបាល់ទាត់បុរស-នារីដណ្តើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ មានក្រុមចូលរួមចំនួន ១៨ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “B” និងពូល “D” មាន៥ក្រុម ហើយពូល “A” និងពូល “C” មាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់ 7NG ៕ដោយ៖លី ភីលីព



