កីឡា

Ronaldo ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ គេ​នឹង​ចូល​និវត្តន៍ ​ពី​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បើ​​មិន​បាន​ទៅ​ប្រកួត​ World Cup 2022

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ធ្វើ​ការ​ច្រាន​ចោល ​នូវ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ គេ​នឹង​ចូល​និវត្តន៍ ​ពី​កីឡាករ​ជម្រើសជាតិ​ បើ​ព័រទុយហ្គាល់​មាន​កៅអី​ឡើង​ទៅ​ប្រកួត​ World Cup 2022 នៅ​ឯ​ប្រទេស​កាតា​ ។

Ronaldo បាន​និយាយ​ថា ​៖ ” អ្នក​ដែល​អាច​សម្រេច​ថា ​អនាគត​របស់​ខ្ញុំ ​នឹង​ទៅ​ជា​យ៉ាង​ណា​ គឺ​មាន​តែ​ខ្ញុំ​ម្នាក់​គត់​ មិន​មែន​អ្នក​​ផ្សេង ​មក​សម្រេច​បាន​នោះ​ទេ​។ បើ​ខ្ញុំ​នៅ​ចង់​លេង​បន្ត​ទៀត​ ខ្ញុំ​នឹង​បន្ត​លេង​ទៀត​។ បើ​ខ្ញុំ​មិន​មាន​អារម្មណ៍​លេង​បន្ត​ទៀត​ទេ​ ខ្ញុំ​នឹង​មិន​លេង​ទៀត​ទេ​។ ខ្ញុំ​ជា​មេ​សម្រេច​លើ​ខ្លួន​ឯង​ក្នុង​ពេល​នេះ​ ” ។

ក្រុម​ព័រទុយហ្គាល់​ នឹង​ត្រូវ​ប៉ះ​ជា ​មួយ​ក្រុមម៉ាសេដូន​ ក្នុង​ប្រកួត​ជម្រុះ​ World Cup វគ្គ​ Play-off ​ដើម្បី​យក​កៅអី​ទៅ​លេង​ World Cup 2022 ដោយ​ Ronaldo មាន​ជំនឿ​ចិត្ត​ខ្លាំង​ថា ​ក្រុម​ខ្លួន​នឹង​ធ្វើ​បាន​នៅ​យប់​នេះ​ ៕

Most Popular

To Top