ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រអង់គ្លេសស្រែក BOOE ឲ្យអំឡុងពេលតោកំណាចអង់គ្លេសប្រកួតមិត្តភាពឈ្នះកូឌឺវ័រ ៣-០ កាលពីយប់មិញ។
៣គ្រាប់របស់អង់គ្លេសធ្វើបានដោយខ្សែប្រយុទ្ធ Ollie Watkins, Raheem Sterling និងខ្សែការពារ Tyrobe Mings។ ប៉ុន្តែមុននិងអំឡុងពេលប្រកួតកីឡាករដែលកំពុងធ្លាក់ទម្រង់ Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកឲ្យ ដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United។
បែបនេះក្ដី លោក Gareth Southgate ដែលជាគ្រូរបស់ជម្រើសជាតិអង់គ្លេសនៅតែទុកចិត្តដាក់ Maguire ឲ្យលេងនិងការពារកូនក្រុមជានិច្ច។ លោកបាននិយាយថា គ្រប់រឿងដែលអ្នកគាំទ្រធ្វើពិតជាកំប្លែងណាស់។ របៀបដែល Maguire ជាមួយជម្រើសជាតិនៅតែអស្ចារ្យ។ គេពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ។
មិនខុសគ្នានោះទេ ក្នុងក្រុម Manchester United ខ្សែការពារមាឌធំ Maguire នៅតែស្ថិតក្នុងជម្រើសរបស់លោក Ralf Rangnick និងជាប្រធានក្រុម។ អ្វីដែលគាំទ្រមិនសូវសប្បាយចិត្តជាមួយកីឡាករវ័យ២៩ឆ្នាំ ដោយសារតែគេចូលចិត្តញាក់ធ្វើឲ្យខូចបាល់មុខទេ៕