កីឡា

អ្នកផ្សព្វផ្សាយ ប្រដាល់ Jake Paul ផ្តល់ឲ្យ Smith និង Rock ៣0 លានដុល្លារ ដើម្បីប្រកួតគ្នា បន្ទាប់ពីការឈ្នះ ពានរង្វាន់អូស្ការ

អាមមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា អ្នកផ្សព្វផ្សាយប្រដាល់ Jake Paul បានផ្តល់ជូនទឹកប្រាក់ ដល់លោក Will Smith និងលោក Chris Rock ចំនួន ១៥ លានដុល្លារ អាមេរិក (២0.៤ លានដុល្លារសិង្ហបុរី)ម្នាក់ៗ ដើម្បីឈានជើងលើសង្វៀន និងដោះស្រាយភាពខុសគ្នា របស់ពួកគេ បន្ទាប់ពី Smith បានទះកំផ្លៀង Rock ក្នុងពិធីប្រគល់ពានរង្វាន់ Oscar កាលពីថ្ងៃអាទិត្យ ។

លោក Smith ឡើងលើឆាកអំឡុង ពេលពិធីចាក់ផ្សាយតាមទូរទស្សន៍ និងវាយលោក Rock ចំមុខ បន្ទាប់ពីតារាកំប្លែងរូបនេះ បាននិយាយលេងសើច អំពីការលេចមុខ ភរិយារបស់លោកSmith ។ លោក Paul ជាអ្នកគ្រប់គ្រងការផ្សព្វផ្សាយដ៏មានតម្លៃបំផុត បានសរសេរនៅលើ Twitter ថា ខ្ញុំទទួលបាន ១៥ លានដុល្លារសម្រាប់ Will Smith និង ១៥ លានដុល្លារសម្រាប់ Chris Rock រួចរាល់ហើយ ។

លោកបាននិយាយដោយសំដៅ ទៅលើការប្រកួត បន្ទាប់របស់លោក ជាមួយគូប្រកួត ដែលមិនទាន់មានឈ្មោះថា សូមធ្វើវានៅខែសីហា លើកាតក្រោមរបស់ខ្ញុំ ។ មាននរណាម្នាក់ យកខ្ញុំតាមទូរស័ព្ទជាមួយអ្នកតំណាង ប្រដាល់ របស់ Will Smith ឲ្យបានឆាប់ ។ លោក Rock បានបដិសេធចំពោះការ ចោទប្រកាន់លើលោក Smith បានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុត ប៉ុន្មាននាទី បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយនៅក្នុងសុន្ទរកថា របស់លោកមិនបានសុំទោស ដល់លោក Rock ទេ ។

ក្រុមប្រគល់ពានរង្វាន់ Oscars បាននិយាយថា ខ្លួនបានចាប់ផ្តើមការពិនិត្យឡើងវិញ ជាផ្លូវការ នៃវគ្គនេះ ។ ការប្រកួតប្រដាល់ល្បីៗ បានក្លាយជានិន្នាការ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានរួមចំណែក ដល់ការកើនឡើង នៃការចូលចិត្តរបស់លោក Paul និងប្អូនប្រុសរបស់លោក Logan បានកើនឡើងភាព ល្បីល្បាញ នៅលើអ៊ីនធើណេត មុនពេលពួកគេឆ្លងកាត់ការប្រដាល់៕ ដោយ៖លី ភីលីព

Most Popular

To Top