ស្រុកល្វាឯម៖ ក្រុមបាល់ទាត់អធិរាជជ្រោយពិសីមកពីយុវជន ឃុំទឹកឃ្លាំងឈរឈរកំពូលតារាងពូល “A”បណ្តុះអាសន្ន បន្ទាប់ពីយកក្រុមបាល់ទាត់យុវជន ឃុំថ្មគរលទ្ធផល ២ទល់០ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២ នៅថ្ងៃទី២ និង៣ ខែមេសា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។

ចំណែកក្រុមបាល់ទាត់យុវជនវត្តពោធិ៍មាស ស្មើក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រលទ្ធផល ១ទល់១ពូល “A” ពូល “B” ក្រុមបាល់ទាត់យុវជនឃុំសារិកាកែវយកឈ្នះ ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ ក្នុងលទ្ធផល ៤ទល់នឹង០ ហើយក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុងបានយកឈ្នះក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែនទឹកឃ្លាំងក្នុងលទ្ធផល១ទល់នឹង០ ។

ចំពោះ “D” ក្រុមបាល់ទាត់យុវជនឃុំសំបួរបានយកឈ្នះក្រុមបាល់ទាត់យុវជនក្មេងវត្តល្វាសរក្នុងលទ្ធផល ១ ទល់ ០ និងក្រុមបាល់ទាត់យុវជន កោះរះបានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំកោះកែវ ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយ យកឈ្នះក្រុមបាល់ទាត់យុវជន ឃុំព្រែកក្មេង ក្នុងលទ្ធផល ៦ ទល់នឹង ០ និងក្រុមបាល់ទាត់យុវជនឃុំព្រែកឬស្សី ស្មើគ្នាជាមួយក្រុមយុវជន ឃុំបឹងគ្រំ ក្នុងលទ្ធផល ២ ទល់នឹង ២ ។
ការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង១៧មកពីឃុំទំាង១៥មកនៅស្រុកល្វាឯមរួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។

រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ៕
ដោយ៖លី ភីលីព
