កីឡា

ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League ២០២៤ ធ្វើដំណើរដល់ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាលើកទីមួយ ប្រចាំឆ្នាំនេះ បានធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការ ដ៏យូរអង្វែង រវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព និងអង្គការផ្កាយសមុទ្រ ដោយស្ថាប័នទាំង២ បាន សហការគ្នារៀបចំព្រឹត្តការណ៍បើក ដោយមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់កីឡាករ-កីឡាការនី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ។

ក្នុងឱកាសពិធីការ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមពីលោក ស្រេង សុផល ជាអភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ្ឌ សំណាក់ លោក គយ បុត្រ ជានាយកអភិវឌ្ឍន៍ អាជីវកម្ម របស់ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព ក្រុងសិរីសោភ័ណ្ឌ និងលោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួល កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ។

កម្មវិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណតារាងបាល់ទាត់ សិរីរតនះក្នុងក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ តាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្រ បានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូ ជាច្រើនក្នុងខេត្តក្រុងនានា ដើម្បីជួយដល់កី ឡាករ-កីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួន ក៏ដូចជាជម្រុញឆន្ទៈពួកគេ ក្នុងការពង្រឹងសម ត្ថ ភាពបាល់ទាត់ជំនាញបំណិនជីវិត និងឈោង ចាប់ឱកាសក្លាយជាកីឡាករ កីឡាការនីអាជីព ថែមទៀតផង ។

ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ យើងបានកត់សម្គាល់ឃើញ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្ត ស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជនបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិល ជុំនេះទៀត សោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាស ដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អ ចំពោះសុខភាពថែមទៀត។
ក៏ដូចជាកុមារ និងយុវជន ក្នុងខេត្តក្រុងផ្សេងៗ ដែលពួកយើងបានរៀបចំការប្រកួតវិលជុំនេះឡើង គឺកុមារ និងយុវជនមួយចំនួនធំ នៅខេត្តបន្ទាយមានជ័យ មិនសូវទទួលបានឱកាស ក្នុងចូល រួមហ្វឹកហាត់កីឡា ការ ប្រកួតប្រជែង និងសកម្មភាពសង្គមផ្សេងៗនោះឡើយ ដែលជាកត្តារារាំង មិនអាចឲ្យពួកគេ បង្ហាញ សមត្ថភាព ផ្ទាល់ខ្លួនក្នុងវិស័យសំខាន់ៗ មួយចំនួន ឧទាហរណ៍ក្នុងវិស័យ បាល់ទាត់ ជាដើម ។

ការប្រកួតមានកីឡាករ-កីឡាការនីសរុប ប្រមាណ ៣៦០នាក់ មកពីក្រុមចំនួន៣០ នៅជុំវិញខេត្តមកចូលរួម ប្រកួតប្រជែងទៅ តាមប្រភេទអាយុផ្សេងៗគ្នា ដូចជាកីឡាករកីឡាការនីអាយុក្រោម ១៨ឆ្នាំ អាយុក្រោម១៤ ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹង ចូលរួមប្រកួតវគ្គ ជម្រុះប្រចាំ ខេត្តបន្ទាយមានជ័យ នាដើមខែឧសភាខាងមុខនេះ ។ ក្រុមឈ្នះប្រចាំខេត្តបន្ទាយមានជ័យ ចូលរួមប្រកួត នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និង យុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាង សស្រាក់សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍ ជំនាញបំណិនជីវិត និងពង្រឹងសុខ ភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន១៣ក្នុងប្រទេស កម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាព វិជ្ជមានក្នុងសង្គម តាមរយៈការហ្វឹកហាត់បាល់ ទាត់រៀង រាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួត បាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់ សង្គម ជាដើម ។

ដោយចូលរួមក្នុង សកម្មភាពក្នុងកម្មវិធីបាល់ទាត់កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញ សំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការ ប្រាស្រ័យ ទាក់ទង និងជាពិសេសយល់ដឹងកាន់ តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់នៃគ្រឿងញៀនទៀតផង ។

បន្ថែម ពីនេះទៀត ពួកយើងពិត ជា មានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយ ផ្លូវជួយ បង្កើនការចូលរួម របស់ស្ត្រី និងជនពិការ ក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយ ដ៏សំខាន់ជំរុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ៕
ដោយ ៖ លី ភីលីព

Most Popular

To Top