កីឡា

មក​ដឹង​ពី​ស្នាដៃ​របស់​ Klopp ក្រោយ​ដឹកនាំ​ Liverpool ជាង​១០ឆ្នាំ​

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​ដឹកនាំ​ក្លឹប​ Liverpool បាន​ជាង​១០ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ​។

កាល​ពី​ម្សិលមិញ​នេះ​ លោក​បាន​យក​ឈ្នះ​ពាន​ Carabao Cup មក​កាន់​ក្លឹប​ Liverpool ផង​ដែរ​ដែល​នេះ​ជា​ស្នាដៃ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​រដូវកាល​នេះ​។

យ៉ាង​ណា​ក្នុង​កំឡុង​ពេល​ជាង​ ១០ឆ្នាំ​កន្លង​ទៅ​ នេះ​គ្រាន់​តែ​ជា​ស្នាដៃ​ដ៏​តូច​មួយ​ដែល​លោក​នាំ​យក​មក​ឲ្យ​ក្លឹប​នេះ​ ព្រោះ​តែ​លោក​ធ្លាប់​ដឹកនាំ​ Liverpool ឲ្យ​ឈ្នះ​ពាន​ Premier League ១ដង​ Champions League ១ដង​ FIFA Club World Cup ១ដង​ European Super Cup ១ដង​ FA Cup ១ដង​ Community Shield ១ដង​ និង​ Carabao Cup ចំនួន​២ដង​ រាប់​បញ្ចូល​ទាំង​លើក​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ លោក​ក៏​បាន​ដឹកនាំ​ Premier League ឲ្យ​ឈាន​មុខ​គេ​ក្នុង​តារាង​ Premier League ផង​ដែរ​ដោយ​មាន​ ៦០ពិន្ទុ​។

លោក​ Klopp ធ្លាប់​ដឹកនាំ​ Liverpool បាន​៤៧១ប្រកួត​ ឈ្នះ​២៩៤ប្រកួត​ ស្មើ​៩៦ប្រកួត​ និង​ចាញ់​៨១ប្រកួត​។ លោក​មាន​កុងត្រា​ជា​មួយ​ Liverpool រហូត​ដល់​ឆ្នាំ​២០២៦៕

ប្រភព៖ sabay

Most Popular

To Top