កីឡា

កីឡាការិនីរបាំបាឡេរុស្ស៊ី និងអ៊ុយក្រែន ដឹកដៃគ្នាទៅរាំជាមួយគ្នា នៅទីក្រុង Naples

អ៊ីតាលី៖ កីឡាការិនីរាំរបាំបាឡេ ជនជាតិអ៊ុយក្រែនម្នាក់ ដែលបានភៀសខ្លួន ចេញពីសង្រ្គាម នៅប្រទេសកំណើតរបស់នាង និងកីឡាការិនីរាំរបាំបាឡេ រុស្ស៊ីម្នាក់ បានចាកចេញពីក្រុមរបាំ Bolshoi ជុំវិញការលុកលុយរបស់រុស្ស៊ី បានហាត់សមនៅលើឆាកមួយ ក្នុងទីក្រុង Naples មុនពេលការសម្តែង បានលក់អស់កាលពីយប់ថ្ងៃចន្ទ ដើម្បីរៃអង្គាសថវិកា សម្រាប់កាកបាទក្រហម និងជាជើងឯកក្នុងបុព្វហេតុសន្តិភាព នៅអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

មហោស្រព San Carlo របស់ Naples មានន័យថា ព្រឹត្តិការណ៍ឈរជាមួយអ៊ុយក្រែន និងរបាំបាឡេដើម្បីសន្តិភាព ។ ទោះបីជាមានការពិពណ៌នានោះក៏ដោយ ក៏ការរំពឹងទុករបស់កីឡាការិនីរាំរុស្ស៊ី រាំនៅលើឆាកតែមួយ ជាមួយជនជាតិអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានធ្វើឲ្យស្ថានកុងស៊ុលអ៊ុយក្រែន នៅទីក្រុង Naples ខឹងសម្បារ។ កាសែតអ៊ីតាលី La Repubblica បានដកស្រង់សម្ដីកុងស៊ុលថា បានប្រាប់ជនជាតិអ៊ុយក្រែន នៅទីក្រុងភាគខាងត្បូងប្រទេសអ៊ីតាលី ឲ្យជៀសវាងការសម្ដែង។
ក្នុងចំណោមអ្នករាំឆ្នើម នៃព្រឹត្តិការណ៍នេះគឺ Prima Ballerina Olga Smirnova បានចាកចេញពី Bolshoi កាលពីខែមុន ហើយឥឡូវនេះ កំពុងរាំជាមួយរបាំបាឡេជាតិហូឡង់។ ចំណងជើងមួយទៀតគឺនាង Anastasia Gurskaya ជាកំពូលអ្នករាំរបាំបាឡេនៅទីក្រុង Kyiv’s Opera ដែលបានភៀសខ្លួន ចេញពីការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។

អ្នករាំជនជាតិអ៊ុយក្រែនបានប្រាប់សារព័ត៌មាន The Associated Press ថា ជីវិតខ្ញុំឥឡូវនេះបែរជាធ្លាក់ចុះ ហើយខ្ញុំមិនដែលទៅប្រទេសអ៊ីតាលី នៅក្នុងទីក្រុងនេះទេ ហើយខ្ញុំមិនរាំជាមួយតារាដូចសព្វថ្ងៃនេះ ជាមួយតារារាំរបាំបាឡេពិភពលោក ហើយខ្ញុំពិតជារំភើប ចំពោះវាខ្លាំងណាស់ ហើយខ្ញុំមិនដឹងថាហេតុអ្វី បានជាមានរឿងនេះកើតឡើងចំពោះខ្ញុំ ។ ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំនៅទីនេះ ហើយខ្ញុំអាចជួយ និងគាំទ្រប្រទេសរបស់ខ្ញុំជាមួយនឹងការរាំរបស់ខ្ញុំនៅថ្ងៃនេះ ។ មិត្តរួមអាជីព Prima Ballerina Gurskaya បាននិយាយថា ការសម្តែងរបស់នាង គឺជាវិធីមួយដើម្បីជួយអ៊ុយក្រែន។

នាយកសិល្បៈនៃរោងមហោស្រព Alessio Carbone បានសាទរចំពោះការចូលរួមរបស់ Smirnova ។ Olga គឺជារូបភាពដ៏រឹងមាំមួយសម្រាប់ពួកយើង ព្រោះជាក់ស្តែងនាង គឺជាអ្នករាំដំបូងគេប្រឆាំងនឹងរបប (ពូទីន) ជាសាធារណៈ ដូច្នេះការមាននាង នៅជាមួយយើងនៅយប់នេះ គឺជាការបំផុសគំនិត នៃភាពក្លាហាន៕ ដោយ៖លី ភីលីព

Most Popular

To Top