កីឡា

លោក Klopp បំបែកកំណត់ត្រាថ្មី របស់ Liverpool ក្នុងការប្រកួតក្រៅទឹកដី

ក្តីសង្ឃឹមឡើងទៅដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មី ពានរង្វាន់ Champions League របស់ក្រុមហង្សក្រហម Liverpool បានធ្វើឡើង នៅការប្រកួតជើងទី១ ប៉ះនឹងក្រុម Benfica កាលពីយប់មិញហើយ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំបែកកំណត់ត្រាថ្មីមួយទៀតផងដែរ។

លោក Jurgen Klopp ដឹកនាំក្រុម Liverpool បំបែកកំណត់ត្រាថ្មី តាមរយៈគ្រាប់បាល់ ដែលបានធ្វើដោយកីឡាករ Konate, Mane និង Diaz និងត្រៀមការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយម្តង ក្នុងទឹកដី Anfield ប៉ះក្រុម Benfica ដដែលនេះ។

ជ័យជំនះនេះបានធ្វើឲ្យកំណត់ត្រា នៃការប្រកួតជ័យជំនះក្រៅទឹកដីរបស់ Liverpool បានកើនឡើងទៅដល់៨ដងមកហើយ ព្រមទាំងអាចស៊ុតបញ្ចូលទីសរុប បាន១៦គ្រាប់ផងដែរ គឺជាជ័យជំនះក្រៅទឹកដី ដែលមានរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top