លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន SportBild នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនទៅចូលរួមដេញថ្លៃយក ខ្សែប្រយុទ្ធ Erling Haaland ជាដាច់ខាត។
លោក Klopp បាននិយាយថា៖” យើងមិនទៅចូលរួមដេញថ្លៃយក Haaland មកនោះទេ។ តម្លៃក្នុងការយកខ្លួនគេមកនេះគឺពិតជាខ្ពស់ខ្លាំងណាស់ យើងមិនធ្វើអីពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្មានផ្លូវឡើយយើងយកគេមក។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ប្រឡូកប្រឡាក់រឿងហ្នឹងទេ វាអត់សប្បាយទេ “។
គួរបញ្ជាក់ផងដែរថា Haaland ត្រូវបានក្លឹបធំៗជាច្រើនចង់បានពី Dortmud ដោយសារតែសារសមត្ថភាពរបស់គេ ប៉ុន្តែនៅក្នុងខណៈនេះ ខ្សែប្រយុទ្ធមានតម្លៃខ្ពស់ណាស់រហូតទៅដល់ ១៦៤លានដុល្លារ ជាមួយនឹងថ្លៃពលកម្ម ៦៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕
ប្រភព៖ http://Sabay