កីឡា

Liverpool ចាប់អារម្មណ៍ ជាមួយនឹងខ្សែ ប្រយុទ្ធរបស់ Villareal

កីឡាករអន្តរជាតិ សញ្ជាតិហូឡង់ Arnaut Danjuma ដែលបច្ចុប្បន្នជា តារាឆ្នើមរបស់ក្លឹប Villareal ក្រោយបានបង្ហាញខ្លួន រដូវកាលដំបូងឲ្យក្លឹបនោះ ពេលនេះ កំពុងក្លាយទៅជាគោលដៅ សម្រាប់ជំនួសតំណែង របស់ Sadio Mane នារដូវក្តៅ។

ចាប់តាំងតែពីឆ្នាំទៅមក Danjuma បានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Villareal ពីក្លឹបអង់គ្លេស Bournemouth ហើយជាលទ្ធផលគាត់ អាចស៊ុតបាន១៣គ្រាប់ក្នុងការ បង្ហាញខ្លួន២៨លើកឲ្យ Villareal នៅ La Liga ព្រមទាំង Champions League។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានបង្ហាញទំរង់ លេងយ៉ាងល្អ នៅក្នុងការប្រកួតនៅទឹកដី Anfield កាលពីពេលថ្មីៗនេះ ហើយត្រូវបាន Goal និង Spox អះអាងថា បានក្លាយទៅជាកីឡាករ គោលដៅសម្រាប់ជំនួស តំណែងរបស់ Mane ដែលអាចចាកចេញពី Liverpool នៅឆ្នាំ២០២៣ខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top