ស្រុកខ្សាច់កណ្តាល ៖ ព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ បុរស-នារីដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ 7NG បានចាប់ផ្តើមជាផ្លូវការ ហើយដោយមានការចួលរួម ពីក្រុមបាល់ទាត់យុវជន ចំនួន១៨ ក្រុម និងក្រុមបាល់ ទាត់នារីចំនួន២ ការប្រកួតនេះធ្វើឡើង ដែលជាគំនិតផ្តួចផ្តើម របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីអភិឌ្ឍវិស័យកីឡាស្រុកខ្សាច់កណ្តាល និងត្រៀម ការប្រកួតកីឡា SEA GAMES 2O23 លើកទី៣២ នៅកម្ពុជា ។
ក្នុងឳកាសពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក កៅ ថាច អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលប្រចាំស្រុកខ្សាច់កណ្តាល ប្រធានក្រុមការងារចលនាយុវជន តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ លោក ប៊ុន ថេន អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល និងលោក ចាន់ តារា អភិបាលស្រុករង គណៈកម្មាការរៀបចំការប្រកួត ប្រធានក្រុម និងតំណាងក្រុមទាំង២០ មកពីឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល ។
លោក ប៊ុន ថេន អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត ដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
លោក កៅ ថាច ក៏បានមានប្រសាសន៍ថា តាំងនាមលោក និង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម កំពុងតែអភិឌ្ឍបាល់ទាត់ ក្នុងស្រុកទំាង៣ គឺស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម យ៉ាងណាមិញឆ្លៀតឳកាស ប្រើប្រជាប្រិយភាព របស់កីឡាបាល់ទាត់ ក្នុងការចូលរួមលើកស្ទួយ សង្គមជាតិមូលទាំង។ ចំពោះក្រុម ដែលទទួលគ្រងតំណែងជើងឯក ប្រចាំស្រុកនីមួយៗ ត្រូវប្រកួតនឹងគ្នាដើម្បីដណ្តើមពានរង្វាន់ជើងឯក ប្រចាំស្រុកទាំង៣ និងត្រៀមការប្រកួត កីឡា SEA GAMES 2O23 លើកទី៣២ នៅកម្ពុជា ៕