កីឡា

លោកឧកញ្ញ៉ា សៅ សេងហាក់ ក្លាយជាប្រធាន សហព័ន្ធខ្មែរ កីឡាហាប់គីដូ អាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤

ភ្នំពេញ ៖ លោកឧកញ្ញ៉ា សៅ សេងហាក់ ក្លាយជាប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូអាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤ ក្រោយសមាជិក ប្រតិបត្តិអាណត្តិចាស់ និងអាណត្តិថ្មី សម្រេចចិត្តបោះឆ្នោតជ្រើសរើស លោកក្នុងមហាសនិ្នបាត បញ្ចប់អាណត្តិ ចាស់ទី៦ ឆ្នាំ២០១៦-២០២០ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងឳកាសជ្រើសរើស សមាជិកអាណត្តិថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ សំអុល អតីតប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូចាស់ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក លោកឧកញ្ញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូអាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤ ព្រមទំាងអ្នកតំណាងក្លិបហាប់គីដូ ទំាង២៥រាជធានីខេត្តក្រុង ។

សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤ មានសមាជិកចំនួន២១នាក់ រួមមានលោកឧកញ្ញ៉ា សៅ សេងហាក់ ប្រធាន លោក គួច ហុកជៀក លោក ទេព វីរៈ លោក រុន រ័ត្នវាសនា លោក ស៊ុយ សុខុម លោក ជា បូរ៉ា និងលោក ជា ប៊ុនឆាយ អនុប្រធាន លោក គង់ ចាន់ធីណា អគ្គលេខាធិការ លោក ពុំ ណាង លោក អ៊ុ វ៉ុន លោក សែ តារា អគ្គលេខាធិការរង លោក អ៊ី មុយលី អគ្គហិរញ្ញឹក កញ្ញា គង់ម៉ូណា ជេស៊ីកា អគ្គហិរញ្ញឹករង លោក ស៊ុយ វុឌ្ឍី អគ្គហិរញ្ញឹករង លោក សុខ វាសនា លោក អៀវ ប៊ុនណា លោក លី សុខុម លោក ជី សុផល លោក ម៉ន់ វ៉ាន់ លោក ទ្រី ហ៊ីឈាន់ និងជា វ៉ាន់សាន ជាសមាជិក ។

លោក គង់ ចាន់ធីណា បាននិយាយថា សព្វថ្ងៃនេះសហព័ន្ធខ្វះការឧបត្ថម្ភសម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែ៥ក្លិបតែ ដូច្នេះសម្រាប់ផែនការមេអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល។

លោក ទុយ ប៊ុនហឿន បានវាយតម្លៃខ្ពស់ ចំពោះមហាសនិ្នបាតបញ្ចប់អាណត្តិថ្មី ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទកីឡា ជំនាញនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ កម្ពុជាមានសុខសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម ៕

Most Popular

To Top