ប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករអន្តរជាតិអេស្បាញ Isco ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យបានបែកធ្លាយ នូវបញ្ជីកីឡាករ១១នាក់ដំបូងដែលនឹងត្រូវប្រកួត សម្រាប់ Real Madrid ទៅកាន់ក្រុមបណ្តាញសារព័ត៌មាន។
នៅថ្ងៃនេះកីឡាករ Isco បានធ្វើការវាយប្រហារ ត្រឡប់ទៅកាន់ពាក្យចោទប្រកាន់ទាំងនោះវិញ ដែលភាគច្រើនបានធ្វើឡើងពីសំណាក់ក្រុមអ្នកគាំទ្រ និងត្រូវបានអះអាងដោយគ្រូបង្វឹកក្លឹបលោក Carlo Ancelotti។
គួរឲ្យដឹងដែរថាគ្រូបង្វឹករូបនេះ បានធ្វើការបង្ហោះឈុត១១នាក់ដំបូង ក្នុងរយៈពេល២ម៉ោង មុនការប្រកួតនាពេលចុងក្រោយ ពោលគឺមានភាពខុសប្លែកពីធម្មតាដោយលឿនជាធម្មតា ដោយសារតែលោកបានអះអាងថា មានព័ត៌មានបែកធ្លាយចេញពី ក្រុមការងាររបស់គាត់មិនដឹងជាអ្នកណាឡើយ ទៅឲ្យក្រុមអ្នកកាសែតរបស់វិទ្យុមួយក្នុងស្រុក៕ ប្រែសម្រួល៖ស៊ុនលី