កីឡា

ក្រុមស្រុកមុខកំពូល និងក្រុមស្រុកល្វាឯម ឡើងវគ្គផ្តាច់ព្រ័ត្រ នៃសង្រ្កាន្ដខេត្តកណ្ដាល ឆ្នាំ២០២២នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ក្រុមបាល់ទាត់ស្រុកមុខកំពូល និងក្រុមបាល់ទាត់ស្រុកល្វាឯមបានដឹកនាំគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំង២ទទួលជ័យជម្នះលើគូប្រកួតរៀងៗនៃកម្មពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ”រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព” ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២  មន្ទីរអប់រំកាយ និងកីឡាខេត្តដាក់បញ្ជូលកីឡាជាច្រើប្រភេទទៀតដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្រាប់ការប្រកួតក្រុមបាល់ទាត់ស្រុកល្វាឯមបានយកឈ្នះលើក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្តក្នុងលទ្ធផលបច្ចេ កទេស២ទល់នឹង ០ ចំណែកក្រុមបាល់ទាត់ស្រុកមុខកំពូលក៏បានយកឈ្នះក្រុមបាល់ទាត់ TN កណ្តាល FC ក្នុងលទ្ធផលបច្ចេកទេស៣ទល់នឹង ០ ដូច្នេះក្រុមបាល់ទាត់ស្រុកមុខកំពូល និងក្រុមបាល់ទាត់ស្រុកល្វាឯមបានដឹកនាំគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ រីឯក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្ត ប៉ះក្រុមបាល់ទាត់ TN កណ្តាល FC ដណ្តើមយកលេខ៣។

សម្រាប់កីឡាមានចំនួន៥ប្រភេទរួមមានតេក្វាន់ដូ WT កីឡាបាល់ទាត់ ប្រណាំងកង់ រត់ប្រណាំង និងទាញព្រ័ត្រ និងមានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក  បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ។ 

ចំពោះកីឡារត់ប្រណាំងបុរស-នារីដែលមានចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា នៅមាត់ទន្លេក្រុងតាខ្មៅមុខវេទិកា រីឯតេក្វាន់ដូ WT ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា ចំណែកប្រណាំងកង់ និងទាញព្រ័ត្រ ប្រព្រឹត្តថ្ងៃទី១៦ ខែមេសា និងកីឡាបាល់ទាត់ប្រព្រឹត្តថ្ងៃទី១៤-១៦ ខែមេសា។

សូមបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តកណ្ដាលគឺធ្វើឡើងដើម្បីសម្ដែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពរវាងប្រជាជន និង មន្ត្រីរាជការខេត្តកណ្ដាល ចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី រដ្ឋបាលខេត្តកណ្តាលសូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះក៕ ដោយ៖លី ភីលីព

Most Popular

To Top