កីឡា

លោក Erik Ten Hag នឹងអនុញ្ញាតិឲ្យ CR7 ចាកចេញ

យោងតាមការចេញផ្សាយ The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Erik Ten Hag ដែលត្រៀមខ្លួននឹងក្លាយទៅជាគ្រូបង្វឹករបស់ Man UTD នោះនឹងបើកភ្លើងខៀវឲ្យកីឡាករ CR7 ចាកចេញនៅរដូវក្តៅខាងមុខនេះ។

លោក Ten Hag នៅក្រោយពេលដែលបានជាប់ឈ្មោះ ជាគ្រូបង្វឹកអទិភាពយកឈ្នះគ្រូបង្វឹក ជាបេក្ខភាពទាំង៨រូបផ្សេងទៀតនោះនឹងត្រូវរៀបចំផែនការ រយៈពេលវែងជាមួយនឹងក្លឹប ដោយក្នុងនោះ CR7 នឹងមិនស្ថិតនៅក្នុងផែនការរបស់គាត់ឡើយ។

CR7 បានបដិសេធមិនព្រមទទួលយក Man City ឡើយដើម្បីផ្ទេរពី Juventus ជាមួយនឹងតម្លៃខ្លួន១២លានផោន ហើយបច្ចុប្បន្នមានវ័យ៣៧ឆ្នាំទៅហើយគាត់ នៅតែអាចរកគ្រាប់បាល់ បាន១៨គ្រាប់ ប៉ុន្តែបានថយចុះទំរង់លេងយ៉ាងខ្លាំង ក្នុងរយៈពេល១៣ប្រកួតចុងក្រោយ ដោយអាចរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top