កីឡា

Man UTD រងការព្រមានថាការតែងតាំង Erik Ten Hag នឹងរុញឲ្យ Fernandes កាន់ខិតជិតការចាកចេញ

ក្លឹបបិសាចក្រហម Man UTD បានទទួលរងការព្រមានថា ការតែងតាំង គ្រូបង្វឹកថ្មីលោក Erik Ten Hag នឹងអាចនាំឲ្យមានការចាកចេញនូវតារាឆ្នើមៗ មួយចំនួនរបស់ក្លឹប ដែលក្នុងនោះរួមមានទាំងកីឡាករ Bruno Fernandes ផងដែរ។

កីឡាករ Fernandes រូបនេះទើបតែបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេល៥ឆ្នាំ ជាមួយនឹងក្លឹបប៉ុន្តែនឹងអាចរងបញ្ហាចំពោះអនាគតរបស់ខ្លួន ប្រសិនបើគ្រូបង្វឹកលោក Erik Ten Hag ពិតនឹងក្លាយជាគ្រូបង្វឹកថ្មីនៅ Old Trafford នោះ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង រវាងក្លឹបបិសាចក្រហម Man UTD និងគ្រូបង្វឹកក្លឹប Ajax លោក Erik Ten Hag គឺបានឈានទៅដល់ការយល់ព្រមគ្នា ដោយពាក្យសំដីរួចទៅហើយ ដើម្បីជំនួសតំណែងលោក Ralf Rangnick៕ ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top