ក្លឹបបិសាចក្រហម Man UTD បានកំពុងតែធ្វើការពិចារណាក្នុងការផ្ទេរយក កីឡាករឆ្នើមម្នាក់ របស់ក្លឹប River Plateដែលមានឈ្មោះថា Enzo Fernandez។

កីឡាករខ្សែបម្រើប្រយុទ្ធ ដ៏មានប្រសិទ្ធភាពរូបនេះ ត្រូវបានក្លឹបបិសាចក្រហម Man UTD បញ្ជូនក្រុមការងារទៅតាមឃ្លាំមើលអស់រយៈជាយូរមកហើយ និងជាពិសេសការប្រកួតចុងក្រោយ ប៉ះនឹងក្រុម Fortaleza នៅក្នុងពាន Copa Libertadores កាលពីថ្ងៃពុធកន្លងមកដែលក្នុងនោះ កីឡាករក៏បានស៊ុត បានមួយគ្រាប់ផងដែរ។
ទោះបីជាយ៉ាងណាក្តី មិនមែនតែក្លឹបបិសាចក្រហម Man UTD នោះទេដែលចង់បានកីឡាករ វ័យ២១ឆ្នាំរូបនេះ ក្នុងនោះសូម្បីតែក្លឹបអធិរាជស Real Madrid ផងដែរដោយជឿជាក់ថាកីឡាករនឹងមានតម្លៃខ្លួន ប្រមាណជា២០,៦លានផោន៕ ប្រែសម្រួល៖ស៊ុនលី
