កីឡា

លោក Rangnick សារភាពមិនសោកស្តាយ ក្នុងការមកដឹកនាំ Man UTD ឡើយ

គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD បណ្តោះអាសន្នលោក Ralf Rangnick នៅសប្តាហ៍នេះបានអះអាងថាលោកមិនដែលមានអារម្មណ៍ សោកស្តាយឡើយ ក្នុងការទទួលយកការងារជាមួយ នឹងក្លឹបអង់គ្លេសមួយនេះ ទោះបីជាមិនបានធ្វើឲ្យមានការប្រែប្រួល ទំរង់របស់ក្លឹបក្តី។

បិសាចក្រហម Man UTD ក្នុងការប្រកួតទាំង៧ដង ចុងក្រោយនេះ អាចយកឈ្នះបានតែ១ប្រកួតប៉ុណ្ណោះហើយថែមទាំងមិនមានកៅអីទៅប្រកួត Champions League នៅរដូវកាលក្រោយទៀតផង។

ថ្ងៃសៅរ៍នេះ Man UTD នឹងត្រូវប៉ះក្រុមបាតតារាង Norwich ទាំងដែលបច្ចុប្បន្នមានពិន្ទុ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៧បណ្តោះអាសន្ន និងមាន៦ពិន្ទុឆ្ងាយពីក្រុមកំពូលទាំង៤នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top