ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ស្រុកល្វាឯម គ្រងតំណែងជើងឯក បន្ទាប់ពីក្រុមនេះ ទទួលជ័យជម្នះលើក្រុមបាល់ទាត់ស្រុកមុខកំពូល វគ្គផ្តាច់ព្រ័ត្រ២ទល់០ នៃកម្មពិធីសង្ក្រាន្ដឆ្នាំថ្មីនៅខេត្តកណ្ដាល ឆ្នាំ២០២២ ក្រោមប្រធានបទ ”រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព” ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ មន្ទីរអប់រំកាយ និងកីឡាខេត្តដាក់បញ្ជូលកីឡាជាច្រើប្រភេទទៀត ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងឳកាសពិធីបិទជាផ្លូវការ នៃការប្រកួតកីឡាបាល់ទាត់ កម្មពិធីសង្ក្រាន្ដឆ្នាំថ្មីនៅខេត្តកណ្ដាល ឆ្នាំ២០២២ ក្រោមប្រធានបទ ”រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព” ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអភិបាលរងខេត្តកណ្តាល អភិបាលក្រុង និងប្រធានមន្ទីរ។
ក្រុមបាល់ទាត់ស្រុកមុខកំពូល ទទួលបានជើងឯករង ចំណែកក្រុមបាល់ទាត់ TN កណ្តាល FC ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះ លើក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្តក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង ១ ដូច្នេះក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្តជាប់ចំណាត់ថ្នាក់លេខ៤។
សម្រាប់កីឡាមានចំនួន៥ប្រភេទ រួមមានតេក្វាន់ដូ WT កីឡាបាល់ទាត់ ប្រណាំងកង់ រត់ប្រណាំង និងទាញព្រ័ត្រ និងមានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួម ពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍ មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ។
ចំពោះកីឡារត់ប្រណាំងបុរស-នារីដែលមានចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា នៅមាត់ទន្លេក្រុងតាខ្មៅ មុខវេទិកា រីឯតេក្វាន់ដូ WT ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា ចំណែកប្រណាំងកង់ និងទាញព្រ័ត្រ ប្រព្រឹត្តថ្ងៃទី១៦ ខែមេសា និងកីឡាបាល់ទាត់ប្រព្រឹត្តថ្ងៃទី១៤-១៦ ខែមេសា។
សូមបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តកណ្ដាលគឺធ្វើឡើងដើម្បីសម្ដែងនូវអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយ ថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ទំនៀមទម្លាប់ បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាព រវាងប្រជាជន និង មន្ត្រីរាជការខេត្តកណ្ដាល ចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី រដ្ឋបាលខេត្តកណ្តាល សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះករ៕