លោក Erik ten Hag ដែលជាគ្រូបង្វឹកតែងតែមានព័ត៌មានថានឹងផ្ទេរទៅចូលរួមការងារជាមួយនឹងក្លឹបបិសាចក្រហម Man UTD នោះគឺមិនមានភាពស្ទាក់ស្ទើរឡើយសម្រាប់តំណែងដ៏ធំមួយនេះខណៈដែលកំពុងខកចិត្តជាមួយនឹងក្លឹប Ajax បញ្ហាខកខានលើកពានរង្វាន់Dutch Cup។
Ajax បាននាំមុខមុនដោយកីឡាករ Ryan Gravenberch ប៉ុន្តែបែរជាបណ្តោយឲ្យរបូតបាល់២គ្រាប់មកហើយដោយកីឡាករ Cody Gakpo
ទាំងពីរគ្រាប់ធ្វើឲ្យAjax បរាជ័យក្រោមថ្វីដៃរបស់ PSV ក្នុងលទ្ធផល២ទល់នឹង១។
ទោះបីជាយ៉ាងណាក្តីលោក Ten Hag បានបដិសេធមិនព្រមធ្វើការឆ្លើយតបទៅនឹងសំណួរណាមួយដែលពាក់ព័ន្ធទៅនឹងដំណឹងនៃការចាកចេញរបស់គាត់
ទៅចូលរួមជាមួយនឹង Man UTD ៕ ប្រែសម្រួល៖ស៊ុនលី

