កីឡា

Man UTD ដាក់តម្លៃខ្លួនអ្នកចាំទី Dean Henderson ប្រមាណជា ៤០លានផោន

ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Daily Star ចេញផ្សាយថា បានប្រកាសដាក់តម្លៃខ្លួន កីឡាករអ្នកចាំទីអង់គ្លេស Dean Henderson ប្រមាណជា ៤០លានផោនហើយសង្ឃឹមថា អាចរកក្លឹបថ្មីជូនកីឡាកររូបនេះបាន។

គួររំលឹកដែរថាក្លឹប Newcastle បានព្យាយាមក្នុងការទិញយកកីឡាករ អ្នកចាំទីដៃទី២របស់ Man UTD រូបនេះម្តងហើយកាលពីខែមករាកន្លងមកប៉ុន្តែតែងតែត្រូវបានបដិសេធ រហូតមកប៉ុន្តែក្រោយដំណឹងនេះគេជឿជាក់ថា ក្លឹបមហាសេដ្ឋីថ្មីនេះនឹងត្រឡប់ មកព្យាយាមចរចាកីឡាករ Henderson ម្តងទៀតនៅក្នុងខែមិថុនាខាងមុខ។

កាលពីពេលចូលឆ្នាំថ្មីកន្លងមក Man UTD ក៏បានបដិសេធមិនព្រមលក់ កីឡាករ Jesse Lingard ទៅឲ្យក្លឹប Newcastle ផងដែរប៉ុន្តែលើកនេះក្លឹប បានបញ្ជាក់ច្បាស់ៗអំពី តម្លៃខ្លួនរបស់ Henderson ហើយរំពឹងទុកថា Newcastle នឹងហ៊ានចាយលុយបំបែកកំណត់ត្រា ទិញយកកីឡាករអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ អ្នកចាំទីរបស់អង់គ្លេសរូបនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top