កីឡា

លោក នាង សូរិទ្ធិយ៉ា ចូលរួមជាមន្រ្តីគណ:កម្មការ ហែលទឹកអន្តរជាតិ ការប្រកួតកីឡា SAE GAMES នៅទីក្រុងហាណូយ

ភ្នំពេញ ៖ លោក នាង សូរិទ្ធិយ៉ា ជាមន្រ្តីគណ:កម្មការ របស់សហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានកោះហៅអញ្ជើញ ចូលរួមជាមន្រ្តីគណ:កម្មការអន្តរជាតិ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SAE GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា នេះក៏ជាលើកទី២ហើយ ដែលលោក នាង សូរិទ្ធិយ៉ា ត្រូវអញ្ជើញ ចូលរួមជាមន្រ្តីគណ:កម្មការ អន្តរជាតិ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក មានមន្រ្តីគណ:កម្មការអន្តរជាតិ ចូលរួមដឹកនាំកាត់សេចក្តី ក្នុងការប្រកួតកីឡា SAE GAMES បន្ទាប់ពីប្រទេសហ្វីលីពីន ។ សព្វថ្ងៃនេះសហព័ន្ធ កំពុងបន្តបើកវគ្គបណ្តុះបណ្តាល មន្ត្រីរបស់ខ្លួនជាច្រើន ខេត្តរួមមានខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិ មរតកតេជោ មន្ត្រីសហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីពួកគាត់ឈាន ដល់កមិ្រតមន្រ្តីគណ:កម្មការអន្តរជាតិ ។

លោកបានបន្តថា វគ្គនេះធ្វើឡើងក្នុងគោលបំណង ចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្រ្តីគណៈកម្មការ ទាំងអស់ របស់សហព័ន្ធខ្មែរ កីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងជាមន្រ្តីគណៈកម្មការ បច្ចេកទេសអន្តរជាតិ ទទួលស្គាល់ដោយ សហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមក ចែករម្លែកបង្ហាត់បង្រៀន នូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗ បានកែប្រែជារៀងរាល់ឆ្នាំ ជូនទៅដល់សិក្ខាកាមទាំងអស់ បានសិក្សាស្វែង យល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួន ចូលរួមដឹកនាំ ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡា SAE GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ៕ដោយ៖លី ភីលីព

Most Popular

To Top