អតីតប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Man UTD ដ៏ល្បីល្បាញលោក Roy Keane បានធ្វើការលើកឡើងនិងជឿជាក់ថាការវិលត្រឡប់របស់កំពូលកីឡាករ Cristiano Ronaldo ជាមួយនឹងក្លឹបនោះគឺមិនមែនជាកំហុស នោះឡើយដែលជាក់ស្តែងកីឡាកររូបនេះ បានជួយក្លឹបបានជាច្រើនទៅវិញនោះទេ។

លោក Keane ដែលធ្លាប់លេងក្នុងតំណែងជាកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបនៅពេលដែលកីឡាករ CR7 ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥ សម័យកាលរូបនេះទើបតែបានចូលរួម ជាមួយនឹង Old Trafford កាលពីឆ្នាំ២០០៣និងធ្លាប់បានលេងជាមួយគ្នាបានមួយរយៈផងដែរ។
នៅពេលដែលត្រូវបានសួរថាតើវាគឺជាកំហុស របស់ក្លឹបដែរឬទេក្នុងការនាំយក CR7 មកវិញលោក Keane បាននិយាយថា៖ខ្ញុំគិតថាវាគឺជាការសម្រេច ចិត្តដ៏មានតម្លៃរបស់ក្លឹបក្នុងទិដ្ឋភាព ជាក់ស្តែង ទោះបីជាមិនមែនជាកុងត្រា ដ៏អស្ចារ្យបំផុតក្តីដោយសារតែអាយុរបស់គាត់ប៉ុន្តែ យ៉ាងហោចណាស់គាត់បានជួយក្លឹបបានកិច្ចការងារជាច្រើន៕
ប្រែសម្រួល៖ស៊ុនលី
