កាលពីពេលថ្មីៗនេះ មានគេផ្ញើ e-mail ទៅកាន់កីឡាករ Harry Maguire ដោយគម្រាមយកគ្រាប់បែក ទៅបំផ្ទុះដល់ផ្ទះតែម្ដង ក្រោយពីខ្សែការពាររូបនេះលេងមិនល្អសោះនៅក្រុមបិសាចក្រហម Manchester United ។

កីឡាករវ័យ២៩ឆ្នាំខាងលើស្នាក់នៅផ្ទះក្នុងតំបន់ Wilmslow ជាមួយគូដណ្ដឹង Fern Hawkins និងកូន២នាក់ទៀត។ ដោយថ្មីៗនេះ មានជនអនាមិកមួយចំនួនបានផ្ញើ E-mail ទៅគេ ដោយគម្រាមយកគ្រាប់បែក ទៅបំផ្ទុះដល់ផ្ទះតែម្ដង ។ ការគម្រាមនេះកើតឡើង ក្រោយពី Maguire បានបង្ហាញទម្រង់លេងមិនល្អសោះ ក្នុងការប្រកួតដែលក្រុម Man Utd លេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៤-០ កន្លងទៅ។ នៅពេលនេះ ក្រុមសន្ដិសុខក៏ត្រូវបានដាក់ដើម្បីការពារគេនិងគ្រួសារផងដែរ ។
ចំពោះសារគម្រាមខាងលើនេះដែរ ប្រភពស្និទ្ធិជាមួយ Maguire បញ្ជាក់ថាវាមិនប៉ះពាល់ខ្លាំង ដល់អារម្មណ៍និងចិត្តគំនិត របស់គេឡើយ។ មួយវិញទៀត ការធ្វើបែបនេះក៏មិន បានធ្វើឱ្យខ្សែការពារជម្រើសជាតិ អង់គ្លេសនេះ នឹងចាកចេញពី Man Utd អ្វីដែរ។ Maguire នៅតែបន្ដហ្វឹកហាត់ ជាមួយក្រុមដើម្បីត្រៀមប្រកួតជាមួយ Arsenal បានដដែល ៕
