កីឡា

West Ham ចាប់អារម្មណ៍ Maguire ខណៈ Man UTD កំពុងចង់លក់

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបញញួរធំ West Ham កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាមួយនឹងកីឡាករខ្សែការពារ ប្រធានក្រុមបិសាចក្រហម Man UTD ដែលមានឈ្មោះថា Harry Maguire។

ប្រភពដដែលបានឲ្យដឹងទៀតថា ញញួរធំ West Ham សង្ឃឹមថានឹងអាចដំណើរការចរចាបានយ៉ាងមានប្រសិទ្ធភាពខណៈដែលកំពុងមានលុយកាន់ពេញដៃក្រោយការលក់កីឡាករថ្លៃបំផុតរបស់ក្លឹប Declan Rice ទៅឲ្យក្លឹបកាំភ្លើងធំ Arsenal។

ទោះបីជាមិនសូវមានទំរង់លេងខ្លាំង និងដូចទៅនឹងការរំពឹងទុករបស់ក្លឹបបិសាចក្រហម Man UTD និងជាពិសេសក្រោមការដឹកនាំរបស់លោក Erik Ten Hag ក្តីប៉ុន្តែគ្រូបង្វឹករបស់ West Ham លោក David Moyce នៅតែមានជំនឿចិត្តទៅលើបុរសអង់គ្លេសម្នាក់នេះដដែល៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top