យប់ប្រកួតថ្ងៃសៅរ៍ម្សិលមិញនេះ Bayern Munich អាចធានាបានជ័យជំនះ ជាលើកទី១០របស់ខ្លួន នៅក្នុងពាន Bundesliga បន្ទាប់ពីបានស៊ុតបាន៣គ្រាប់យកឈ្នះ Dortmund ក្នុងលទ្ធផល៣ទល់នឹង១។

បរាជ័យរបស់ Dortmund នៅក្នុងទឹកដី Allianz មានន័យថា Bayern Munich គឺបាននាំមុខគូប្រកួតនេះ ទាំងពិន្ទុរហូតទៅដល់១២ពិន្ទុ និងនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះដែលសមល្មមបានថា ក្រុមរបស់លោក Julian Nagelsmannគួរតែអាចធ្វើការអបអរ នៃការលើកពានរដូវកាលនេះបានហើយ។
នេះបានក្លាយទៅជាពានលីគ លើកទី៥របស់ក្លឹប Bayern Munich ជាប់គ្នាទោះបីជាបានធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប Champions League ក្តីនិងអាចបញ្ជាក់បានថាក្លឹបនៅតែមានទំរង់លេងកំពូល នៅក្នុងតំបន់អឺរ៉ុបនិងអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
