ក្លឹប Everton បានធ្លាក់ចូលទៅក្នុង តំបន់ត្រូវកាត់ចោលហើយ បន្ទាប់ពីប្រកួតចាញ់ Liverpool ២-០ កាលពីយប់មិញ ក្នុងការប្រកួតសប្ដាហ៍ទី៣២របស់ខ្លួន។
ការប្រកួតរវាងក្រុមទាំងពីរ គ្មានគ្រាប់ឡើយក្នុងវគ្គទីមួយ ត្រូវរងចាំរហូតដល់នាទីទី៦២ ទើបខ្សែការពារ Andy Robertson រកបានគ្រាប់ដំបូងឲ្យ Liverpool។ ខ្សែប្រយុទ្ធប្ដូរចូល Divock Origi ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យហង្សក្រហមទទួលបាន ៣ពិន្ទុយ៉ាងមានសារៈសំខាន់។
ជ័យជម្នះនេះបានបន្តជួយ Liverpool ដេញតាមក្រុមកំពូលតារាង Manchester City ១ពិន្ទុក្នុងការប្រជែងគ្នាដណ្ដើមពាន Prermier League រដូវកាលនេះ។ ចំណែក Everton ពេលនេះបានធ្លាក់ទៅលេខ១៨ ដែលស្ថិតនៅតំបន់ក្រុមបាតតារាងទាំង៣ ត្រៀមកាត់ចេញទៅលេងនៅ Champiionship។ លើកចុងក្រោយដែល Everton ធ្លាប់ធ្លាក់ចូលក្នុងតំបន់កាត់ចោល គឺនៅរដូវកាល១៩៩៨-៩៩៕ Source: Sabay