កីឡា

Barcelona ដាក់គោលដៅខ្សែការពារម្នាក់ របស់ Ajax និងខ្សែប្រយុទ្ធម្នាក់ របស់ Man City

យោងតាមការចេញផ្សាយ របស់កាសែតអេស្បាញ Mundo Deportivo បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងពិចារណា ក្នុងការនាំយកកីឡាករឆ្នើម របស់ក្លឹប Ajax ម្នាក់ ដែលមានឈ្មោះថា Lisandro Martinez ខណៈដែលក្លឹបកំពុងស្វែងរកវិធីសាស្ត្រ ក្នុងការបង្កើនគុណភាព នៅតំបន់ការពារ។

ក្នុងពេលជាមួយគ្នានេះ Barcelona ក៏កំពុងធ្វើការផងដែរ ដើម្បីអាចទាក់ទងជាមួយ នឹងកីឡាករឆ្នើមរបស់ Man City គឺកីឡាករ Riyad Mahrez ផ្ទេរមកលេងនៅលីគរបស់អេស្បាញ នារដូវកាលក្រោយពីព្រោះថា តំណែងរបស់កីឡាកររូបនេះ នៅ Man City ហាក់ដូចជាមិនសូវជាសំខាន់នៅឡើយ។

Fichajes បានចេញផ្សាយថា Man City ក៏កំពុងពិចារណា ដើម្បីលក់កីឡាករ Mahrez រូបនេះផងដែរដោយសង្ឃឹមថា នឹងអាចប្រមូលបានលុយមកវិញខ្លះ យកទៅធ្វើការងារ ដើម្បីផ្ទេរកីឡាករគោលដៅធំរបស់ខ្លួន គឺ Erling Haaland ឲ្យបាននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top