កីឡា

Lukaku ទំនងត្រូវបង្ខំចិត្ត ដើម្បីកាត់បន្ថយប្រាក់កម្រៃ ប្រសិនបើចង់វិលត្រឡប់ Inter Milan

យោងតាមការចេញផ្សាយដោយ Calciomercato នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Romelu Lukaku ត្រូវតែបង្ខំចិត្ត ប្រសិនបើចង់ចាកចេញពីក្លឹបតោខៀវ Chelsea ដោយទទួលយក ការកាត់បន្ថយប្រាក់កម្រៃ ដែលខ្លួនកំពុងទទួលបានបច្ចុប្បន្ន។

ប្រភពដដែលបានបញ្ជាក់ទៀតថា កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ ត្រូវដាច់ចិត្តទទួលយកការកាត់បន្ថយប្រាក់កម្រៃ យ៉ាងហោចណាស់៧លានអឺរ៉ូ ក្នុងមួយឆ្នាំ ក្នុងការវិលត្រឡប់ទៅកាន់ក្លឹប Inter Milan វិញនៅរដូវក្តៅខាងមុខ ពីព្រោះគាត់ ក៏បានដឹងហើយដែរថា ក្លឹបអ៊ីតាលីនេះ មិនអាចមានលទ្ធភាពគ្រប់គ្រាន់នោះទេ ដើម្បីចំណាយ។

Lukaku មិនសូវជាបានបង្ហាញទំរង់លេងល្អឡើយ ក្នុងពេលវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ ហើយជឿជាក់ថា កីឡាកររូបនេះផង ក្លឹបផង គឺពិតជាចង់ឲ្យមានឱកាសមួយ ដើម្បីចែកផ្លូវគ្នា ឬយ៉ាងហោចណាស់ អាចវិលត្រឡប់ទៅវិញ ក្នុងលក្ខខណ្ឌខ្ចីជើង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top