ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ទី១៧ក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើបានមួយគ្រាប់ជួយ Manchester United តាមស្មើ Chelsea ១-១ នៅក្របខណ្ឌ Premier League កាលពីយប់មិញ។
ក្នុងការប្រកួត Chelsea បានបើកការនាំមុខនៅនាទី៦០ ទាត់បញ្ចូលទីដោយខ្សែការពារឆ្វេង Marcos Alonson ក្រោយមានការបញ្ជូនពី Kai Havertz។ តែ២នាទីបន្ទាប់ United ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែង Top ៤នោះ ក៏តាមស្មើបានវិញសម្រេចទីដោយ Ronaldo ក្រោយមានការបោះយ៉ាងស្អាតពីខ្សែបម្រើ Nimanja Matic។
លទ្ធផលស្មើគ្នា ១-១ នេះបានបន្សល់រហូតដល់ចប់៩០នាទី ដូច្នេះ United និង Chelsea ចែកគ្នាម្នាក់មួយពិន្ទុ។ រកបានមួយគ្រាប់កាលពីយប់មិញ Ronaldo ពេលនេះមានគ្រាប់បាល់ស្មើគ្នាជាមួយខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-Min មាន១៧គ្រាប់។ Ronaldo និង Son កំពុងឈរលេខ២ជាមួយគ្នាក្នុងនាមជាអ្នករកគ្រាប់បានច្រើនជាងគេនៅ PL រដូវកាលនេះ ក្រោមអ្នកលេខមួយ Mohamed Salah ៥គ្រាប់៕