កីឡា

Keane ថា បើ​ Ronaldo លេង​នៅ Chelsea ប្រហែល​រក​បាន​៥០​គ្រាប់​នៅ​រដូវ​កាល​នេះ

លោក Roy Keane បាន​សរសើរ​​កីឡាករ​របស់ Chelsea ថា​ពូកែ​បង្កើត​ឱកាស​ទាត់ ហើយ​ប្រសិន​បើ Cristiano Ronaldo លេង​​នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​៥០​គ្រាប់​នៅ​រដូវ​កាល​នេះ។

Ronaldo រក​បាន​មួយ​គ្រាប់​កាល​ពី​យប់​មិញ​ជួយ United តាម​ស្មើ​ Chelsea ១-១ ក្នុង​ក្របខណ្ឌ Premier League។ ត្បិត​រក​បាន​គ្រាប់​ជា​រឿយ​ៗ តែ Keane មើល​ឃើញ​ថា Ronaldo តែងតែ​ទទួល​រក​ការ​រិះគន់​ចំពោះ​ការ​មិន​សូវ​ពូកែ​​ដេញ​តាម​បាល់​ពី​ដៃ​គូ និង​សង្ឃឹម​​ថា​គេ​នឹង​បន្ត​ជា​​តួ​សំខាន់​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Erik ten Hag។

អ្នក​ចាត់​ការ​ក្លឹប Ajax លោក Ten Hag​ ត្រូវ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​នឹង​ត្រូវ​មក​ជំនួស​កន្លែង​របស់​លោក Ralf Rangnick នៅ Old Trafford រដូវ​កាល​ក្រោយ។ ការ​លេង​ដេញ​តាម​បាល់ (Pressing) ជា​​ក្បួន​លេង​របស់​លោក Ten Hag ដែល​​តៀម​រៀបចំ​​ដាក់​ក្នុង​ក្រុម Man Utd ដូច្នេះ Keane ក៏​មាន​ក្ដី​បារម្ភ​ខ្លះ​ចំពោះ​ Ronaldo ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី។

និយាយ​ក្រោម​ចប់​ការ​ប្រកួត​ជាមួយ Chelsea លោក Keane ដែល​ជា​អ្នក​វិភាគ​កីឡាករ​មួយ​រួប​និយាយ​ថា លោក​ដឹក​មនុស្ស​ជា​ច្រើន​រិះគន់ Ronaldo រឿង​ដេញ​តាម​បាល់​ ហើយ​ការ​ពិត​​គឺ​អ៊ីចឹង​មែន។ លេង​យប់​មិញ Ronaldo មាន​ឱកាស​តិច​បំផុត ហើយ​​គ្រប់​គ្នា​មាន​បាន​ឃើញ​​ឱកាស​ Chelsea បាន​បង្កើត​ទេ? សាក​ស្រមៃ​ ប្រសិន​បើ​ Ronaldo លេង​នៅ Chelsea គេ​ប្រហែល​រក​បាន​៥០​គ្រាប់។ លេង​នៅ United គេ​មិន​សូវ​បង្កើត​​បង្កើត​ឱកាស​ច្រើន​ឲ្យ Ronaldo ឡើយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ ​រដូវ​កាល​នេះ​​រក​បាន​២៣​គ្រាប់ ​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​ប្រកួត ​គិត​គ្រប់​កម្មវិធី ក្រោយ​ផ្ទេរ​ពី​ក្លឹប Juventus។ Keane សង្ឃឹម​ថា​សមត្ថភាព​​រក​គ្រាប់​បាល់​ដោយ​ខ្លួន​ឯង Ronaldo នឹង​អាច​បន្ត​បាន​លេង​ក្រោម​ការ​ដឹក​​នាំ​របស់​លោក Ten Hag៕

Most Popular

To Top