កីឡា

Ronaldo តាម​ទាន់​គ្រាប់​បាល់​របស់ Son ហើយ ក្រោយ​​ជួយ United ស្មើ Chelsea

ខ្សែ​បម្រើ​ប្រយុទ្ធ Cristiano Ronaldo រក​បាន​គ្រាប់​ទី​១៧​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​​ពី​ធ្វើបាន​មួយ​គ្រាប់​ជួយ Manchester United តាម​ស្មើ​ Chelsea ១-១ នៅ​ក្របខណ្ឌ Premier League កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ Chelsea បាន​បើក​ការ​នាំ​មុខ​នៅ​នាទី​៦០ ទាត់​បញ្ចូល​ទី​ដោយ​ខ្សែ​ការពារ​ឆ្វេង Marcos Alonson ក្រោយ​មាន​ការ​បញ្ជូន​​ពី​ Kai Havertz។ តែ​២​នាទី​បន្ទាប់ United ដែល​កំពុង​ត្រូវ​ការ​ពិន្ទុ​ដើម្បី​ប្រជែង Top ៤​នោះ ក៏​តាម​ស្មើ​បាន​វិញ​សម្រេច​ទី​ដោយ​ Ronaldo ក្រោយ​មាន​ការ​បោះ​យ៉ាង​ស្អាត​ពី​ខ្សែ​បម្រើ Nimanja Matic។

លទ្ធផល​ស្មើ​គ្នា ១-១ នេះ​បាន​បន្សល់​រហូត​ដល់​ចប់​៩០​នាទី​ ដូច្នេះ​ United និង Chelsea ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​។ រក​បាន​មួយ​គ្រាប់​កាល​ពី​យប់​មិញ Ronaldo ពេល​នេះ​មាន​គ្រាប់​បាល់​ស្មើ​គ្នា​​ជាមួយ​ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-Min មាន​១៧​គ្រាប់។ Ronaldo និង Son កំពុង​ឈរ​លេខ​២​ជាមួយ​គ្នា​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​នៅ PL រដូវ​កាល​នេះ​ ក្រោម​អ្នក​លេខ​មួយ​ Mohamed Salah ៥​គ្រាប់៕ ​

Most Popular

To Top