លោក Roy Keane បានសរសើរកីឡាកររបស់ Chelsea ថាពូកែបង្កើតឱកាសទាត់ ហើយប្រសិនបើ Cristiano Ronaldo លេងនៅទីនោះប្រហែលជារកបាន៥០គ្រាប់នៅរដូវកាលនេះ។
Ronaldo រកបានមួយគ្រាប់កាលពីយប់មិញជួយ United តាមស្មើ Chelsea ១-១ ក្នុងក្របខណ្ឌ Premier League។ ត្បិតរកបានគ្រាប់ជារឿយៗ តែ Keane មើលឃើញថា Ronaldo តែងតែទទួលរកការរិះគន់ចំពោះការមិនសូវពូកែដេញតាមបាល់ពីដៃគូ និងសង្ឃឹមថាគេនឹងបន្តជាតួសំខាន់ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag។
អ្នកចាត់ការក្លឹប Ajax លោក Ten Hag ត្រូវបានប្រកាសកាលពីសប្ដាហ៍មុននឹងត្រូវមកជំនួសកន្លែងរបស់លោក Ralf Rangnick នៅ Old Trafford រដូវកាលក្រោយ។ ការលេងដេញតាមបាល់ (Pressing) ជាក្បួនលេងរបស់លោក Ten Hag ដែលតៀមរៀបចំដាក់ក្នុងក្រុម Man Utd ដូច្នេះ Keane ក៏មានក្ដីបារម្ភខ្លះចំពោះ Ronaldo ក្រោមការដឹកនាំរបស់គ្រូថ្មី។
និយាយក្រោមចប់ការប្រកួតជាមួយ Chelsea លោក Keane ដែលជាអ្នកវិភាគកីឡាករមួយរួបនិយាយថា លោកដឹកមនុស្សជាច្រើនរិះគន់ Ronaldo រឿងដេញតាមបាល់ ហើយការពិតគឺអ៊ីចឹងមែន។ លេងយប់មិញ Ronaldo មានឱកាសតិចបំផុត ហើយគ្រប់គ្នាមានបានឃើញឱកាស Chelsea បានបង្កើតទេ? សាកស្រមៃ ប្រសិនបើ Ronaldo លេងនៅ Chelsea គេប្រហែលរកបាន៥០គ្រាប់។ លេងនៅ United គេមិនសូវបង្កើតបង្កើតឱកាសច្រើនឲ្យ Ronaldo ឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ រដូវកាលនេះរកបាន២៣គ្រាប់ ហើយក្នុងការបង្ហាញខ្លួន៣៦ប្រកួត គិតគ្រប់កម្មវិធី ក្រោយផ្ទេរពីក្លឹប Juventus។ Keane សង្ឃឹមថាសមត្ថភាពរកគ្រាប់បាល់ដោយខ្លួនឯង Ronaldo នឹងអាចបន្តបានលេងក្រោមការដឹកនាំរបស់លោក Ten Hag៕