កីឡា

ជប៉ុនណាត់ប្រេស៊ីល កម្តៅសាច់ដុំនៅទីក្រុងតូក្យូក្នុងជំនួបមិត្តភាព មុនការប្រកួត World Cupមកដល់ 

RIO DE JANEIRO ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រទេសប្រេស៊ីលនឹងធ្វើការប្រកួតមិត្តភាពជាមួយប្រទេសជប៉ុនដែលជាជំនួបកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា។

សហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ថាការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែមិថុនានៅទីក្រុងតូក្យូនៅពហុកីឡដ្ឋានជាតិ។ ប្រេស៊ីលគ្រោងនឹងប្រកួតមិត្តភាពជាមួយគូប្រជែងអាហ្សង់ទីននៅទីក្រុងមែលប៊ន៥ថ្ងៃក្រោយ។ ប្រេស៊ីល នឹងត្រូវជួបជាមួយស៊ែប៊ី ស្វីស និងកាមេរូន ក្នុងពូល G នៅ World Cup ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកា។

វានៅតែមិនទាន់ច្បាស់ថា តើប្រេស៊ីល និងអាហ្សង់ទីននឹងលេងការប្រកួតជម្រុះ World Cup របស់ពួកគេចាប់ពីខែកញ្ញា ត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៅពេលមន្ត្រីចូលទីលាន ដោយសារតែកីឡាករអាហ្សង់ទីនមួយចំនួនបានបំពានលើពិធីសារ COVID-19។ ទាំងប្រេស៊ីល និងអាហ្សង់ទីនមិនបានប្តេជ្ញាចិត្តក្នុងការលេងការប្រកួតនេះទេ៕ដោយ៖លី ភីលីព

Most Popular

To Top