កីឡា

អ្នករៀបចំ អូឡាំពិកឆ្នាំ២០២៣ បើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល លើកដំបូង នៅទីក្រុង Brisbane

អូស្ត្រាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក Brisbane 2032 បានបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល លើកដំបូងរបស់ខ្លួន អស់ពេលច្រើនជាង១០ ឆ្នាំមុនពេលទីក្រុងឆ្នេរ សមុទ្រភាគខាងកើត របស់ប្រទេសអូស្ត្រាលី នឹងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ។

អនុប្រធាន គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ John Coates បានជួបជាមួយប្រធានគណៈកម្មាធិការ រៀបចំលោក Andrew Liveris ជាមួយមេដឹកនាំ នយោបាយ និងអតីតអត្តពលិក ដែលត្រូវបានតែងតាំង ជាក្រុមប្រឹក្សាភិបាលរួចហើយ ។ លោក Liveris ជាអតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dow Chemical ជាអ្នកឧបត្ថម្ភអូឡាំពិក បាននិយាយថា អាទិភាពដំបូងសំខាន់ៗ សម្រាប់ក្រុមប្រឹក្សាភិបាល គឺការតែងតាំងនាយកប្រតិបត្តិ និងចាប់ផ្តើមធានានូវការ ឧបត្ថម្ភក្នុងស្រុក និងអន្តរជាតិ ។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Brisbane ថា មានធាតុចូលជាច្រើន ដើម្បីទទួលបានផែនការត្រឹមត្រូវ សម្រាប់អ្វី ដែលជាការពិតក្នុងរយៈពេល ១០ ឆ្នាំទៀត ដូច្នេះមានន័យថា យើងត្រូវតែជ្រើស រើស CEO ហើយវាសំខាន់ណាស់ ។
ការដេញថ្លៃ នៅទីក្រុងBrisbaneរួមមានទីកន្លែង នៅតំបន់ Gold Coast តំបន់ Sunshine Coast និងតំបន់ Ipswich ត្រូវបានជ្រើសរើសដោយ IOC កាលពីឆ្នាំមុនធ្វើជាម្ចាស់ផ្ទះ សម្រាប់កីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិកឆ្នាំ២០២៣ ។ អូស្ត្រាលីធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក២ដង គឺនៅមែលប៊នឆ្នាំ១៩៥៦ និងស៊ីដនីឆ្នាំ២០០០ ៕ដោយ៖លី ភីលីព

Most Popular

To Top